ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយក្រុមការងារ មន្រ្តីរាជការ នាំអំណោយមនុស្សធម៌សាខាកាបាតក្រហម ខេត្តពោធិ៍សាត់ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះខ្លាំងដោយខ្យល់ព្យុះ(កន្រ្តាក់)ចំនួន ១៧គ្រួសារ នៅស្រុកកណ្ដៀង។
ពិធីខាងលើនេះ ធ្វើឡើងនារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្នុងបរិវេណសាលាបង្រៀនបឋមសិក្សា ស៊ុយ សែម កញ្ជរ ស្ថិតក្នុងភូមិ.ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងបានឲ្យដឹងថា ពិធីខាងលើធ្វើឡើងក្រោយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ខណៈមានករណីគ្រោះធម្មជាតិ(ខ្យល់ព្យុះកន្រ្តាក់) បានរងការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋដូចជា របើកដំបូល បើុងជញ្ជាំង ដួលរលំទាំងស្រុងអស់ច្រើនខ្នងមានចំនួន ០៤ឃុំ គឺឃុំកណ្ដៀង.ឃុំអន្លង់វិល.ឃុំស្រែស្ដុក និងឃុំកញ្ជរ នៃស្រុកកណ្ដៀង ក្នុងនោះរងគ្រោះខ្លាំងមានចំនួន ១៧គ្រួសារ។
លោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថបន្តថា លុះនៅថ្ងៃខាងលើ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយក្រុមការងារមន្រ្តីរាជការជាច្រើនរូប នាំយកអំណោយកាបាតក្រហមសាខា ខេត្តពោធិ៍សាត់ មកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះខ្លាំងទាំងចំនួន ១៧គ្រួសារ ក្នុងនោះ ១គ្រួសារៗទទួលបាន អង្កចំនួន ៥០គីឡូក្រម ភួយចំនួន ០១ មុងចំនួន ០១ កន្ទេលចំនួន ០១ ត្រីខកំប៉ុងចំនួន ០១យួ តែចំនួន ២កញ្ចប់ ឃីតចំនួន ០១កញ្ចប់ និងថវិកាចំនួន ១០,០០០០០រៀល។
លោក បន្តទៀតថា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានថ្លែងក្នុងពិធីទាំងទឹកមុខញញឹមរីករាយ បង្កប់ដោយអាត្ថន័យជួយរំលែកទក្ខបងប្អូនប្រជាពលរដ្ខរងគ្រោះទាំង ១៧គ្រួសារ ដែលរងគ្រោះខ្លាំងក្នុងចំណោមបងប្អូនប្រជាពលរដ្ឋច្រើនគ្រួសារទាំងចំនួន ០៤ឃុំ នៃស្រុកកណ្ដៀង បើទោសជាអំណោយមនុស្សធម៌សាខាកាបាតក្រហម ខេត្តពោធិ៍សាត់ បន្តិចបន្ទួចមែនក្តីតែយើងចេះជួយគ្នានៅពេលមានសន្ន៕ បឹុម ពិន