ភ្នំពេញ ៖ ក្រៅពីក្រុមហ៊ុន លីលី ផលិត នំស្រួយនៅកម្ពុជា គេពុំទាន់ឃើញមានក្រុម ហ៊ុនណាមួយមានសមត្ថកិច្ចភាពលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការផលិតជាផលិត ផលសម្រេចចំណីអាហារនាំចេញទៅកាន់ ទីផ្សារអន្តរជាតិក្រៅប្រទេសបាននៅឡើយ ទេ ។ លោកស្រី កែ មុំ នាយិកាក្រុមហ៊ុន លីលីផលិតនំស្រួយ បានថ្លែងយ៉ាងដូច្នេះ ប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នៅទីតាំង រោងចក្រផលិតនំស្រួយលីលី ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកស្រី កែវ មុំ បញ្ជាក់ថា នំលីលី បន្ទាប់ពីលក់ចែកចាយក្នុងស្រុក យ៉ាងតិចមាន៩ប្រទេសក្នុងទ្វីបអឺរ៉ុប និងអាស៊ីដែល ក្រុមហ៊ុនអ្នកស្រីនាំផលិតផលនំស្រួយលីលី ទៅចែកចាយនៅទីនោះ ដូចជា ៖ សហរដ្ឋ អាេមរិក , កាណាដា , អូស្រ្តាលី , អីុតាលី ភូមា , វៀតណាម , ចិន , ម៉ាឡេស៊ី និង ប្រទេសកូរ៉េ ។ ការនាំចេញទៅក្រៅប្រទេស អាស្រ័យដោយផលិតផលរបស់យើងមាន ស្តង់ដារ គុណភាព និងអនាម័យ ។
លោកស្រីបន្តថា ក្រុមហ៊ុនលីលីផលិត នំស្រួយចាប់ផ្តើមដំណើរការក្នុងអំឡុងខែ ឧសភា ឆ្នាំ២០០២ ដោយមានការជួយ ឧបត្ថម្ភនិងគាំទ្រ ពីក្រសួងឧស្សាហកម្ម សហការជាមួយអង្គការ JODCជប៉ុន, អង្គការ UNIDO , អង្គការJICA , អង្គការ IMPACT, អង្គការ SES , អង្គការ HAGAR , អង្គការ GTZ, BASF ជ្រើសរើសក្រុមហ៊ុន លីលីធ្វើជាក្រុមហ៊ុនគំរូក្នុងការអនុវត្តស្តង់ដារជាច្រើនដូចជា ISO 50001:2011 និងប្រព័ន្ធផ្សេងៗជាច្រើនទៀត ។
តាមរយៈចង្វាក់ផលិតកម្ម ផលិតនំស្រួយ លីលីចែកចាយក្នុងស្រុក និងនាំទៅកាន់ ទីផ្សារអន្តរជាតិ ប្រកបដោយស្តង់ដារ គុណ ភាពនិងអនាម័យនេះ ក្រុមហ៊ុនក៏បាន ស្រូបយកម្លាំងពលកម្មក្នុងស្រុកឲ្យពលរដ្ឋ ខ្មែរជាង២០០នាក់មានការងារធ្វើ ។ ខាង មុខនេះ ក្រុមហ៊ុនលីលីផលិតនំស្រួយ នឹង បង្កើនចង្វាក់ផលិតកម្មលើសនេះ២ឬ៣ដង បន្ថែមទៀត ដើម្បីតម្រូវការទីផ្សារបញ្ជាទិញ ទៅក្រៅប្រទស ។
លោកស្រី កែវ មុំ បានលើកឡើងផង ដែរថា កន្លងទៅមានករណីមិនប្រក្រតីជា ច្រើនបានធ្វើឲ្យប៉ះពាល់កិត្តិនាមក្រុមហ៊ុន លោកស្រី ដូច ជា គេនាំគ្នាយកនំលីលីទៅ ដុត ចំនួន៣ដង ការនាំនំមកពីក្រៅ ហើយ បន្លំស្លាកសញ្ញានំស្រួយលីលី ។ ប៉ុន្តែករណី នេះក៏ត្រូវបានបង្ក្រាបដោយក្រុមសមត្ថកិច្ច ដើម្បីការពារនូវកម្មសិទ្ធិបញ្ញា ។
ថ្មីៗនេះ ក៏មានករណីមួយទៀតមាន ការភ្ញាក់ផ្អើលថា មនុស្ស៨នាក់បានញុាំនំ ស្រួយលីលី ពុលនិងក្អួតចង្អោ នៅស្រុក វាលវែងជាមួយ និងការផ្សព្វផ្សាយ ក៏ដូច ជាការបង្ហោះនៅលើបណ្តាញទំនាក់ទំនង សង្គមជាដើម បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ ធ្ងរមកលើក្រុមហ៊ុនលោកស្រី ។ ករណីនេះ លោកស្រីក៏បានបញ្ជូនក្រុមការងារទៅកាន់ លំនៅឋានប្រជាពលរដ្ឋ កន្លែងកើតហេតុ និងធ្វើការទំនាក់ទំនងជាមួយអាជ្ញា ធរសមត្ថ កិច្ចទើបទទួលលទ្ធផលថា ពួកគាត់ជាជន រងគ្រោះ មិនមែនពុលបណ្តាលឲ្យក្អួតចង្អោ ដោយសារការទទួលទាននំស្រួយ លីលី នោះទេ ។ ក្នុងនោះលោកស្នងការនគរបាល ខេត្តក៏បានបញ្ជាក់ប្រាប់លោកស្រីថា “ក្មេងៗ រងគ្រោះគាត់ក្អតចង្អោ ដោយសារតែញុាំ ទឹកមិនស្អាត គ្មានអនាម័យ ។ បានន័យថាម្តាយរបស់ពួកគាត់ដងយកមកពីអូរហើយនាំគ្នាផឹក ទើបបណ្តាលឲ្យមានការរាគរូសក្អួតចង្អោ ។
លោកស្រី កែវ មុំ នាយិកាក្រុមហ៊ុន លីលីផលិតនំស្រួយបានអះអាងថា ប្រសិន បើយើងផលិតគ្មានស្តង់ដារ គ្មានគុណភាព និងអនាម័យ យើងមិនអាចនាំផលិតផល សម្រេចទាំងនេះទៅកាន់ទីផ្សារអន្តរជាតិ បានទេ ប៉ុន្តែក្រុមហ៊ុនយើងផលិតនំលក្ខណ ស្តង់ដារ មានគុណភាព ទើបមានការបញ្ជា ទិញសម្រាប់នាំចេញទៅក្រៅប្រទេស ហើយក៏មិនមានផលិតផលសម្រេចនៅ សេសសល់នៅក្នុងឃ្លាំង ឬហួសកាលបរិ ច្ឆេទប្រើប្រាស់នោះឡើយ ។ យ៉ាងតិចក្នុង មួយថ្ងៃប្រភេទនំនីមួយៗ ក៏ផលិតបាន៥ តោន ចុះបើផលិតផលនំស្រួយលីលីមាន ប្រមាណ ៣០ប្រភេទឃើញថា ការផលិតមានចំនួនច្រើនសម្រាប់យកទៅបំពេញតម្រូវការក្នុងស្រុកក៏ដូចជានាំចេញទៅ ក្រៅប្រទេស ៕ សុខខេមរា