តុលាការសម្រេចឃុំខ្លួនឃាតកជនជាតិខ្មែរ-ចិន២នាក់ដែលចាប់ជំរិតថៅកែមិនបានរួចសម្លាប់យកទៅទម្លាក់ទឹកទន្លេ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីតុលាការស្រេចចេញដីកាឃុំកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ហេង កេសរោ បានសម្រេចចេញដីកាឃុំខ្លួនជនជាតិខ្មែរ-ចិន២នាក់ដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្នក្រោមការចោទប្រកាន់របស់តំណាងអយ្យការលោក ខៀវ ផល្លា។

ជនល្មើសដែលចាប់ខ្លួនម្នាក់ឈ្មោះ GAO KEYAN ភេទប្រុស អាយុ៤០ឆ្នាំ ជាជនជាតិចិន និងមានមុខរបរជាចុងភៅ ចោទពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ និងជនល្មើសម្នាក់ទៀតឈ្មោះ ម៉ុង ចំរើន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។

សូមជម្រាបថា ករណីជនជាតិចិនចាប់ជនជាតិចិនដូចគ្នាជំរិតទារប្រាក់ នៅខណ្ឌពោធិ៍សែនជ័យ រួចសម្លាប់ជនរងគ្រោះដឹកសាកសពយកទៅទម្លាក់ចោលនៅទឹកទន្លេអ្នកលឿង ហើយសពនោះបានអណ្តែកមកដល់ស្រុកលើដែក ខេត្តកណ្តាល កាលពីថ្ងៃទី១៣ មេសា ២០១៧ មុនចូលឆ្នាំប្រពៃណីខ្មែរមួយថ្ងៃ វេលាម៉ោងរសៀលថ្ងៃទី២០ ខែមេសា នេះ ត្រូវបានសមត្ថកិច្ចសហការចាប់ខ្លួនឧក្រិដ្ឋជនជាជនដៃដល់២នាក់ ដែលរត់ទៅលាក់ខ្លួននៅខេត្តព្រះសីហនុ ។

លុះព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ទើបកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យនាំខ្លួនឃាតកទាំង២នាក់ទៅដាក់ពន្ធធានាគារព្រៃសបណ្តោះអាសន្នរងចាំកាត់ទោសពេលក្រោយ៕ សុខាសែនជ័យ

...

image1 image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print