រថយន្តកុងទីន័រ បើកបត់ឡើងស្ពានលឿនពេកបណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងច្រងាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងទីន័រមួយគ្រឿងបានបើកបត់លឿនមិនប្រយ័ត្ឋបណ្ដាលឲ្យក្រឡាប់ផ្ងារកថ់ឡើងលើ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ នៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

អ្នកឃើញហេតុការណ៍ឲ្យដឹងថារថយន្តបង្កម៉ាកហ៊ីណូ ខ្នាតកុងទីន័រ ពាក់ស្លាកលេខភ្នំពេញ 3B.1738 បើកបរដោយបុរសម្នាក់បានធ្វើដំណើរមកពីផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិចក្នុងបំណងឆ្លងស្ពានព្រះមុនីវង្សចាស់ ខណៈមកដល់គល់ស្ពាន អ្នកបើកបរបានបើកលឿនហើយបួងចង្កូតលឿនទៀត បណ្ដាលឲ្យរថយន្តផ្អៀងក្រឡាប់បះជើងយ៉ាងច្រងាងតែម្ដង ។ ករណីនេះមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរតាមដងផ្លូវឡើយ និងមិនប៉ះពាល់ដល់សម្បត្តិសាធារណៈនោះទេ គ្រាន់តែបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង និងទាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កខាងលើ បានទំនាក់ទំនងទៅខាងរថយន្តស្ទួចឲ្យមកស្ទួចរថយន្តរបស់ខ្លួនយកទៅជួសជុលដោយខ្លួនឯង ព្រោះរថយន្តបង្កខាងលើមិនបានបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដទៃ និងសម្បត្តិសាធារណៈនោះឡើយ ៕ ភារ៉ា ដង្កោ

...

Gim (4) Gim (5) Gim (2) Gim (3) Gim (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print