កន្លងមករុស្ស៊ី ចិន ជប៉ុន បានធ្វើលំហាត់ការពារខ្លួនដល់ពលរដ្ឋពេលមានសង្គ្រាមបរមាណូកើតឡើង។ ពេលនេះដល់ពេលអាមេរិកហ្វឹកហាត់ដល់ពលរដ្ឋរបស់ខ្លួនឲ្យត្រៀមលក្ខណការពារខ្លួនពេលសង្គ្រាម បរមាណូកើតឡើង។ ការហ្វឹកហាត់របស់អាមេរិកកើតឡើងចំពេលដែលទីក្រុងវ៉ា ស៊ីនតោន និងទីក្រុងព្យុងយ៉ាងកំពុងតែមានវិបត្តិនយោបាយតានតឹង។ ក្រៅពីនេះ អាមេរិកក៏មានសភាពតានតឹងជាមួយចិន ជុំវិញការដាក់មីស៊ីលការពារនៅកូរ៉េខាងជើងផងដែរ។
នៅពេលនេះកូរ៉េខាងជើងបានគំរាម អាមេរិកថា នឹងធ្វើសង្គ្រាមជាមួយអាមេរិកដល់ទីបញ្ចប់បើមានសង្គ្រាមកើតឡើង។ ក្នុងពេលនេះ អាមេរិកក៏បានហ្វឹកហាត់ ដល់ពលរដ្ឋពីវិធីសាស្ត្រទប់ទល់ការពារ ខ្លួនដល់ពលរដ្ឋពេលរងការវាយប្រហារដោយគ្រាប់បរមាណូនោះ។
នៅក្នុងការហ្វឹកហាត់របស់អាមេរិក មានឈ្មោះថា រនាំង Gotham ដោយមាន ការចូលរួមពីក្រុមសន្តិសុខ ក្រុមពន្លត់ អគ្គិភ័យ ក្រុមគ្រូពេទ្យដើម្បីជម្លៀសពលរដ្ឋ ដោះស្រាយស្ថានភាពឲ្យបានទាន់ពេល វេលាមុនពេលគ្រាប់បែកបរមាណូមាន កម្លាំងផ្ទុះ១០គីឡូតុនផ្ទុះឡើង។
សារព័ត៌មាន ដេលីម៉េល បានផ្សាយថា ការធ្វើសមយុទ្ធមានរយៈពេល៤ថ្ងៃ នៅ តំបន់ Manhattan ដែលមានមនុស្សច្រើន បំផុតក្នុងទីក្រុងញូវយ៉ក។ នៅក្នុងការហ្វឹក ហាត់នោះមានក្រុមបន្សាបសារធាតុវិទ្យុ សកម្មជួយសង្គ្រោះអ្នករងរបួសដោយគ្រាប់បែកបរមាណូ។ នៅពេលដែលកុងតាក់ បរមាណូចុចផ្ទុះហើយនឹងបង្កឲ្យមានភ្លើង ផ្សែងរូបផ្សិតយ៉ាងធំចំណែកចំហាយរបស់វានឹងសម្លាប់មនុស្សក្នុងបរិវេណរាប់សិប គីឡូម៉ែត្រ។ ផលអាក្រក់បំផុតនៃគ្រាប់បែក បរមាណូ គឺសារធាតុវិទ្យុសកម្ម វាអាចបង្ក ឲ្យមានជំងឺ និងស្លាប់កាន់តែច្រើនដល់អ្នកដែលរស់នៅជុំវិញទីតាំងវាយប្រហារដោយ គ្រាប់បរមាណូ។
ការហ្វឹកហាត់របស់អាមេរិកធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន និងញូវយ៉កដើម្បី ជួយដល់ពលរដ្ឋការពារខ្លួនគេចផុតពីក្តីស្លាប់ដោយបរមាណូ។
កន្លងមកប្រទេសរុស្ស៊ីក៏បាន ហ្វឹកហាត់ដល់ពលរដ្ឋនៅទីក្រុងមូស្គូដើម្បីការពារ ខ្លួនពីសង្គ្រាមបរមាណូ មិនតែប៉ុណ្ណោះ រុស្ស៊ីបានជីករូងក្រោមដីសម្រាប់ឲ្យពលរដ្ឋភៀសខ្លួនទៅទីនោះបើមានសង្គ្រាមកើតឡើង។
ចំណែកប្រទេសចិន ក៏បានធ្វើដូច្នេះ ដែរនាពេលកន្លងមកថ្មីៗ។ ការការពារខ្លួនរួចផុតពីសង្គ្រាមបរមាណូត្រូវបានប្រទេសមហាអំណាចយោធា ចាត់ទុកជាចំណេះ ដឹងសកលដល់ពលរដ្ឋក្នុងការការពារដោយខ្លួនឯង។ មិនតែប៉ុណ្ណោះ ប្រទេសខ្លះក៏បានលើកយកវិធីសាស្ត្រការពារខ្លួននេះ ទៅបង្រៀនដល់សិស្សនៅក្នុងសាលាទៀតផង។
ជាក់ស្តែងនៅក្នុងប្រទេសជប៉ុន ដែលជាប្រទេសតែមួយគត់លើពិភពលោករងការវាយប្រហារដោយអាវុធបរមាណូនៅពេលនោះពលរដ្ឋនៅក្នុងទីក្រុងហុីរ៉ូស៊ីម៉ា ដឹងថាអាមេរិកទម្លាក់គ្រាប់បែក ប៉ុន្តែមិន ដឹងត្រូវធ្វើអ្វីនោះឡើយ រង់ចាំតែក្តីស្លាប់ ប៉ុណ្ណោះ។ ចំណែកពេលនេះ គឺខុសបើ មានសង្គ្រាមបរមាណូកើតឡើងពលរដ្ឋ ជប៉ុនភាគច្រើនរួចផុតពីក្តីស្លាប់ដោយពលរដ្ឋនីមួយៗមានការយល់ដឹងពីការការពារខ្លួនពេលសង្គ្រាមកើតឡើង៕
ប្រែសម្រួល៖ ម៉ែវ សាធី