លិខិតមិត្តអ្នកអាន៖ ជយោ! ក្រសួងវប្បធម៌

ក្នុងនាមប្រជាពលរដ្ឋម្នាក់នាងខ្ញុំមានមោទនភាពចំពោះចំណាត់ការរបស់ក្រសួង វប្បធម៌និងវិចិត្រសិល្បៈទៅលើអ្នកសំដែងគឺនារីឈ្មោះ ដេននី ក្វាន់ ដែលមិនអនុញ្ញាតឲ្យមានមុខរយៈពេល១ឆ្នាំ។ ចំណាត់ការនេះមិនត្រឹមតែនាងខ្ញុំនោះទេដែលគាំទ្រសូម្បីប្រជាពលរដ្ឋទូទាំងប្រទេសដែលដឹងរឿងនេះក៏សូមស្រែកថា «ជយោ! ក្រសួងវប្ប ធម៌»។ លើសនេះទៀតគេហទំព័រល្បីល្បាញរបស់អង់គ្លេសក៏បានចុះផ្សាយពីចំណាត់ការរបស់ក្រសួងនេះដែរ ។

នេះបានហៅថាចំណាត់ការពិតប្រាកដ។ តាមនាងខ្ញុំយល់ក្រសួងវប្បធម៌បានធ្វើ កិច្ចការជាច្រើននៅវេលានេះដើម្បីរួមចំណែកអភិរក្សវប្បធម៌ប្រពៃណី សិល្បៈ ទំនៀម ទម្លាប់ក៏ដូចជាស្នាដៃជំនាន់មុន។ ស្នាដៃជំនាន់មុនដូចជារឿងទុំទាវដែលត្រូវបានផលិត កម្មមួយយកទៅកែច្នៃផលិតហើយប្តូរចំណងជើងរឿងនោះក៏ត្រូវបានក្រសួងវប្បធម៌ចាត់វិធានការទាន់ពេលវេលាផងដែរ។ គួរឲ្យសរសើរមែន! ប៉ុន្តែនៅមានបញ្ហាជាច្រើន ទៀតដែលនាងខ្ញុំយល់ថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវចាត់វិធានការជាបន្តទៀត ។

រឿងវប្បធម៌ សិល្បៈចម្រៀង… មិនមែនប្រជាពលរដ្ឋអ្នកស្រែចម្ការ មកបំផ្លិចបំផ្លាញ ឬធ្វើឲ្យអាប់ឱននោះទេ។ ប៉ុន្តែប្រាកដណាស់គឺអ្នកសិល្បៈ អ្នកវប្បធម៌នេះឯងដែលជា អ្នកជាន់ពន្លិច។ ជាក់ស្តែងអ្នកសិល្បៈឈ្មោះ ដេននី ក្វាន់ បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ ប្រជាជាតិខ្មែរត្រូវបរទេសមាក់ងាយ។ បរទេសមាក់ងាយមិនត្រឹមតែអ្នកសំដែងម្នាក់នេះនោះទេ ប៉ុន្តែដោយទាំងនាងខ្ញុំផង។ អ្នកផលិតភាពយន្ត ព្រោះតែចង់ចំណេញបាន យកសាច់រឿងទុំទាវរបស់អ្នកនិពន្ធជំនាន់ដើមទៅកាឡៃដើម្បីផលប្រយោជន៍របស់ ខ្លួន។ រឿងនេះក្រសួងវប្បធម៌គួរតែហៅម្ចាស់ផលិតកម្មមកលាងខួរចេញផង ។

និយាយរួមទៅមានរឿងជាច្រើនដែលក្រសួងវប្បធម៌វិចិត្រសិល្បៈត្រូវធ្វើ។ ប្រសិនបើមិនមានចំណាត់ការក្តៅទេនោះពួកអ្នកវប្បធម៌ សិល្បៈមួយចំនួននឹងធ្វើឲ្យវប្បធម៌ជាតិអាប់ឱនចុះជាមិនខាន។ នាងខ្ញុំរំពឹងថា ករណីទាំងពីរខាងលើគឺជាជួងមួយដាស់ស្មារតីក្រុមអ្នកសម្តែងដែលយកសម្រស់ជាដើមទុនបន្ថយសកម្មភាពរបស់ខ្លួនហើយម្ចាស់ផលិតកម្មដែលគិតតែពីផលចំណេញក៏នឹងក្រឡេកមើលអំពីមហន្តរាយនៃវប្បធម៌, ស្នាដៃជំនាន់ដើមក្រោមការកាឡៃរបស់ខ្លួន ៕ នាងខ្ញុំប្រជាពលរដ្ឋម្នាក់

nkd

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print