រថយន្តដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុនតេលារេចង្កូតធ្លាក់ផ្លូវទាំងកណ្តាលថ្ងៃចែស

ចែករំលែក៖

ខេត្តព្រះសីហនុ៖  មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយអ្នកបើកបររថយន្តដឹកប្រេងឥន្ទន:របស់ក្រុមហ៊ុនតេលារេចង្កូតទៅខាងឆ្វេងដៃហើយរអិលធ្លាក់ផ្លូវ បណ្តាលឲ្យខ្ទេចក្បាលរថយន្តមួយចំហៀង និងអ្នកបើកបររថយន្តរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃព្រឹកទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ១៦-១៧ ត្រង់ចំណុចក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

មន្រី្តនគរបាលចរាចរស្រុកស្ទឹងហាវ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយរថយន្តដឹកប្រេងឥន្ទន:កម្ពុជាតេលា បើកបរដោយបុរសម្នាក់ឈ្មោះ ផន ចំរើន អាយុ៣៣ឆ្នាំ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពី លិចទៅកើត តាមបណ្តោយផ្លូវខាងលើ។ លុះដល់ចំណុចកើតហេតុ ក៏រអិលរេចង្កូតធ្លាក់ផ្លូវតែម្តង បណ្តាលឲ្យអ្នកបើកបររថយន្តរងរបួសក្បាល និងចង្កេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងហាវសង្រ្គោះបន្ទាន់ ។

ប្រភពដដែលបានឲ្យដឹងទៀថា បន្ទាប់ពីមានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម គេឃើញមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងទៅដល់បាញ់ទឹកលើក្បាលម៉ាស៊ីនរថយន្តដែលខូចខាតយ៉ាងដំណំនោះ ព្រោះខ្លាចមានអណ្តាតភ្លើងឆ្លងឆេះបង្កមហន្តរាយធំ ដោយសាររថយន្តនេះមានផ្ទុកប្រេងឥន្ធនៈ ពេញ ៕ សហការី

...

ឡានតេលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print