បាឡែនមួយគ្រឿងក្រឡាប់ផ្ងារជើងធ្លាយចេញសុទ្ធតែឈើគ្រញូង

ចែករំលែក៖

ខេត្តឧត្តមានជយ័ ៖ នៅរសៀលល្ងាចថ្ងៃអាទិត្យទី30 ខែមេសាឆ្នាំ2017នេះមានករណីគ្រោះថ្នាក់ចរណ៍ដោយរថយន្ដម៉ាកកាមរីបាឡែនមួយគ្រឿងពណ៌ស្ករអត់ស្លាកលេខបានក្រឡាប់ផ្ងរជើងចូលទៅក្នុងរណ្ដៅក្អែចេញសុទ្ធតែឈើក្រញូង ស្ថិតនៅភូមិទំនប់លើឃុំត្រពាំងប្រិយស្រុកអន្លង់វែងខេត្តឧត្តមានជយ័។

ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាដោយសាតែតៃកុងរថយន្ដបើកលឿនដូចហោះពេលមកដល់ផ្លូវបត់អកស៊ើក៍បានជ្រុលចង្កូតហួសផ្លូវចូលទៅក្នុងរណ្ដៅចញ្ចើមផ្លូវក្រឡាប់ផ្ងារជើងតែម្ដងទៅតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។

បើតាមសមត្ថកិច្ចបានអោយដឹងថារថយន្ដដឹកឈើក្រញូងក្រឡាប់ផ្ងាជើងខាងលើគឺជារបស់មេឈ្មួញរបស់ ខ្វៀង ធីម៉ៃ ហៅយាយម៉ាយ ដែលបានដឹកជញ្ជូនចេញពីតំបន់កងអនុសេនាធំលេខ៥នៃសឹករងស្រុកត្រពាំងប្រាសាទ ។ដោយគោលបំណងយកមកស្តុបទុកនៅក្នុងស្រុកអន្លង់វែងនិងធ្វើការដឹកជញ្ជូនបន្ដទៅខេត្តស្វាយរៀងដែលជាខេត្តគោលដៅនិងបន្ដចូលទៅលក់នៅប្រទេសវៀតណាម។

រថយន្ដក្រឡាប់ខាងលើត្រូវបានគេឃើញមានផ្ទុកឈើក្រញូងពេញព្រាបបើតាមការប៉ានស្មានរបស់សមត្ថកិច្ចថាប្រហែលជាងមួយតោន នេះគ្រាន់តែជាការបឋមដែលជុំនាញមិនទាន់មានការវាស់វែងបានត្រឹមត្រូវនៅឡើយ។ដោយឡែករថយន្ដរួមទាំងវត្ថុតាងឈើក្ររញូងត្រូវបានមន្រ្ដីជុំនាញស្ទូចយកទៅរក្សាទុកនៅខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តឧត្តមានជយ័ដោយឡែកតៃកុងនិងម្ចាស់បានរត់គេចខ្លួនបាត់ ៕

...

IMG_3037 IMG_3038

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print