អឺរ៉ុបបានព្រមព្រៀងគ្នាពង្រឹងទំនាក់ទំនងពេលអង់គ្លេសចាកចេញ

ចែករំលែក៖

ការចាកចេញរបស់អង់គ្លេស អាចបង្ក ឲ្យមានភាពចលាចលនៅក្នុងសហគមន៍ អឺរ៉ុប ពិសេសគឺនៅពេលដែល ប្រទេស មួយចំនួន បានបោះឆ្នោតជ្រើសរើសមេដឹក នាំថ្មី ហើយបក្ខភាពមួយចំនួនមានទស្សនៈប្រឆាំងអឺរ៉ុប ដូចជា បេក្ខភាពប្រធានាធិបតីបារាំងជាដើម។

ប៉ុន្តែនៅក្នុងកិច្ចប្រជុំប្រទេសជាសមាជិក បានព្រមព្រៀងគ្នា និងប្តេជ្ញាការពារអឺរ៉ុប មិនឲ្យបែកបាក់គ្នាឡើយ។ នៅក្នុងកិច្ចប្រជុំមានប្រធានបទជាច្រើនដែលសមាជិកសហភាពអឺរ៉ុបតែងខ្វែងគំនិតគ្នា ប៉ុន្តែនៅ ចំពោះមុខវិបត្តិអង់គ្លេសចង់ដើរចេញពី អឺរ៉ុប សមាជិកទាំង២៧ បានសម្តែងការ ព្រមព្រៀងគ្នាជាឯកច្ឆន្ទ អនុម័តយុទ្ធសាស្ត្រ រួម ដែលជាទិសដៅគោលសម្រាប់យកទៅចរចាដាក់គំនាបលើអង់គ្លេស។

ផែនការ ចរចាBrexit ត្រូវបានត្រៀម រៀបចំជាស្រេចហើយ នេះបើតាមប្រសាសន៍របស់ប្រធានគណៈកម្មាធិការអឺរ៉ុប លោក ដូណាល់ ទូស្ក ដែលបានគូសបញ្ជាក់អំពីភាពចាំបាច់ដែលប្រទេសជាសមាជិកទាំងអស់ ត្រូវរួបរួមគ្នាជានិច្ច រយៈពេលពីរឆ្នាំ រហូតដល់មានការព្រមព្រៀងដកអង់គ្លេសឱ្យផុតពីអឺរ៉ុប។

គោលការណ៍នៃការចរចា ត្រូវផ្តោតជា អាទិភាពដំបូងទៅលើ ការការពារសិទ្ធិពលរដ្ឋអឺរ៉ុបដែលរស់នៅនិងធ្វើការនៅអង់គ្លេស (បីលាននាក់) ជាថ្នូរនឹងផ្តល់សិទ្ធិឱ្យពលរដ្ឋអង់គ្លេសអាចរស់នៅនិងធ្វើការ ក្នុង អឺរ៉ុប។ អង់គ្លេសចង់លែងលះពីអឺរ៉ុប ដូច្នេះត្រូវតែគិតគូរចែកទ្រព្យសម្បត្តិ ក្នុងកញ្ចប់ ថវិកាសហគមន៍ ដែលបើតាមការបូកដក គុណចែកទៅអង់គ្លេសត្រូវសងអឺរ៉ុប ក្នុង ទំហំប្រមាណ៦០ពាន់លានអឺរ៉ូ។ ចំណុច ទីបីគឺបញ្ហា អៀរឡង់ខាងជើង អឺរ៉ុបមិនត្រូវការចង់ឃើញខេត្តអៀរឡង់ខាងជើងត្រូវពុះចែកព្រំដែន ជាមួយអង់គ្លេសទេ។ នាយក រដ្ឋមន្ត្រីអៀរឡង់ អាចសុំចរចាជាមួយដៃគូ២៦ប្រទេសដើម្បីអៀរឡង់ខាងជើងបាន ចូលជា សមាជិកអឺរ៉ុបដោយស្វ័យប្រវត្តិ បើ កាលណាកោះនេះរួបរួមគ្នាតែមួយ។

នៅពេលចរចាបីចំណុចនេះសម្រេច ហើយ ទើបអឺរ៉ុបចាប់ផ្តើមចរចាអំពីទំនាក់ ទំនងអនាគត រវាងអង់គ្លេសនឹងអឺរ៉ុប។ សមាជិកសហភាពអឺរ៉ុបទាំង២៧ ក៏នឹងចាប់ផ្តើមពិនិត្យរើភ្នាក់ងារពីរ គឺធនាគារ និង ភ្នាក់ងារឱសថអឺរ៉ុបដែលបច្ចុប្បន្នមានទីស្នាក់ការនៅអង់គ្លេស ផ្ទេរទៅកាន់ទីតាំងផ្សេងក្នុងអឺរ៉ុបវិញ។ ការចរចាអាចនឹងចាប់ផ្តើមក្រោយអង់គ្លេសបោះឆ្នោតសភាថ្ងៃទី៨មិថុនា រួច។

ការរួមគ្នាជាធ្លុងមួយ ទៅចរចា គឺដើម្បីបម្រើឱ្យផលប្រយោជន៍អឺរ៉ុបគ្រប់គ្នា នេះជាទស្សនៈអន្តរការីអឺរ៉ុបទទួលបន្ទុកចរចាជាមួយអង់គ្លេស។ អឺរ៉ុបត្រូវតែចេះការពារប្រយោជន៍ខ្លួនឯង ! អង់គ្លេសត្រូវបង់ខាតអំពីការដើរចេញនេះ នេះជាការរំលឹករបស់ប្រធានាធិបតីបារាំងហ្វ្រង់ស័រ ហូឡង់ បន្ថែមពីលើពាក្យព្រមានរបស់លោកស្រីប្រមុខ ដឹកនាំអាល្លឺម៉ង់ទៅកាន់ អ្នកទទួលខុស ត្រូវនយោបាយអង់គ្លេស។ នាយករដ្ឋ មន្ត្រីអង់គ្លេសយល់ថា សហភាពអឺរ៉ុបព្រួតគ្នាប្រឆាំងនឹងប្រទេសរបស់ខ្លួន៕

Erope (2) Europe

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print