Messi មានភាគរយខ្ពស់ជាង Ronaldo ក្នុងការទទួលបានស្បែកជើងមាសនៅអេស្ប៉ាញ

ចែករំលែក៖

ការប្រកួតនៅសល់៤ប្រកួតទៀតស្របពេលដែល Cristiano Ronaldo នៅសល់ ៥ប្រកួតវាហាក់ដូចជាបង្ហាញថា Lionel Messi នឹងមានភាគរយខ្ពស់ក្នុងការឈ្នះពានរង្វាន់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ La Liga បន្ទាប់ពីតារាឆ្នើមសញ្ជាតិព័រទុយ ហ្កាល់ មិនសូវរកគ្រាប់បាល់បានដូចជារដូវកាលមុនៗឡើយ ។

ចន្លោះគ្រាប់បាល់បញ្ចូលទីរវាងបុរសទាំង២គឺដល់ទៅ១៤គ្រាប់បន្ទាប់ពី Messi តែងតែរកគ្រាប់បាល់បានជារឿយៗកាលពីពេលថ្មីៗនេះ ពោលគឺ Messiស៊ុតបញ្ចូល ទីបាន៣៣គ្រាប់ក្នុងចំណោម៣០ប្រកួត នៅក្នុងក្របខ័ណ្ឌ La Liga។

ប្រសិនបើកីឡាករដែលមានសញ្ជាតិ អាហ្សង់ទីនរូបនេះអាចមានឱកាសឈ្នះពាន Pichichi នេះបានរូបគេអាចនឹងតាម ស្មើកំណត់ត្រារបស់ Ronaldo ដែលធ្លាប់ ឈ្នះបាន៤ដង (៣ដងនៅអេស្ប៉ាញ និង ១ដងនៅអង់គ្លេស)៕

...

messi (1) messi (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print