ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់មិនបានសម្រេច  ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍នេះបានបានកើតឡើង កាលពីវេលាម៉ោង៤រសៀថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខ១៩២៨ កែងនិងផ្លូវ១០០៣ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ឌឿក ផល្លីសិរីយ៉ានិត្យហៅនិត្យភេទប្រុសអាយុ១៦ឆ្នាំស្នាក់នៅសង្កាត់បឹងកក់ទី១ខណ្ឌទួលគោកមានស្រុកកំណើតសង្កាត់បឹងកក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញ ។ ស្ត្រីជាជនរងគ្រោះមានឈ្មោះរស់ ចិន្តាអាយុ៧៤ឆ្នាំមុខរបរប្រធានអង្គកាលើកស្ទួយសុខមាលភាពជនក្រីក្រស្នាក់នៅភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញមានស្រុកកំណើតនៅភូមិកោះចូរាមឃុំកោះចូរាមស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។

ប្រភពពត៌មានពីសមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកវីណូតែម្នាក់ឯងធ្វើដំណើទៅលេងផ្ទះកូននៅភូមិត្រពាំងល្វាខាងជើងសង្កាត់កាកាបខណ្ឌពោធិសែនជ័យដោយជិះចេញពីបុរីបេងហួតភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីតាមបណ្តោយផ្លូវ១៩២៨ទិដៅពីលេចទៅកើត ។ លុះមកដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿងម៉ាកនិក១គ្រឿងនិងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ១គ្រឿមិនចាំស្លាកលេខហើយជនសង្ស័យអ្នកជិះម៉ូនិកម្នាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយណ៌ខ្មៅពីជនរងគ្រោះដែលកាបូបនោះជនរងគ្រោះព្យួរនៅស្រយ៉ូវម៉ូខាងមុខមិនបានសម្រេចហើយក៏ទាក់ដៃម៉ូតូដួលបណ្តាលឱ្យជនរងគ្រោះរងរបួសជង្គង់ខាងស្តាំខណៈនោះប្រជាពលរដ្ឋស្រែកថាចោរៗដឹងដល់សមត្ថកិច្ចល្បាតឃាត់ខ្លួនបានម្នាក់ចំណកបក្ខពួកផ្សេងទៀតបានលើកម៉ូតូជិះគេចខ្លួនបាត់អស់។

បច្ចប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួនិងចាត់ការទៅតាមនីតិវិធី៕

...

5c5533ff-38cd-450c-acbe-50a46b12ebf3 87a2bc2d-b66a-40ad-865f-d8184f05f4fc b1f7547c-4c25-4d3e-9add-7683279f6c67

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print