បុរសម្នាក់ផឹកស្រាកម្ពុជាជាមួយប្រពន្ធអស់២កំប៉ុងយកកាំបិតចាក់ប្រពន្ធ បណ្តាលអោយប្រពន្ធរងរបួសធ្ងន់សង្ស័យប្រច័ណ្ឌ

ចែករំលែក៖

រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបាននគរបាល ប៉ុស្តិ៍ឃ្មួញឃាត់ខណៈរូបគេបានធ្វេីសកម្មភាពយកកូនកាំបិទ ចុងស្រួចចាក់ មកលេីប្រពន្ធរបស់ខ្លួនសង្ស័យប្រច័ណ្ឌហើយព្យាយាមរត់គេចតែត្រូវសមត្ថកិច្ចចាប់បានភ្លាមៗ។

IMG-20150925-WA0092

ករណីចាក់ប្រហារប្រពន្ធខាងលើនេះបាន កេីតឡេីងកាលពី ម៉ោង ១៦និង ០០នាទី រសៀលថ្ងៃទី២៥ខែកញ្ញា ឆ្នាំ ២០១៥នៅចំណុចក្នុងផ្សារសែនសុខ ស្ថិតក្រុម១៤ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភពពីលោក ញាណ នន នាយប៉ុស្តិ៍ឃ្មួញ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ឌុក ធារីភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ចំនុចកើតហេតុខាងលើ មានស្រុកកំណេីត នៅភូមិស្ទឹង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ ចំណែកស្ត្រីជាប្រពន្ធដែលរងរបួស មានឈ្មោះ ភាព អាយុ ៥៥ឆ្នាំ មុខ របរលក់ខោអាវ ស្នាក់នៅជាមួយគ្នា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកេីតហេតុគេឃេីញ ពីរនាក់ប្តីប្រពន្ធខាងលើបានអង្គុយផឹកស្រាកម្ពុជានៅក្នុងផ្ទះមួយសន្ទុះ ក្រោយមកក៏លឺសំឡេងឈ្លោះប្រកែកគ្នា ធ្វេីអោយបុរសជាប្តីខឹងក៏ទាញកាំបិទចុងស្រួចចាក់ទៅលើប្រពន្ធចំនួន២កាំបិតបណ្តាលអោយរងរបួសធ្ងន់និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។

ប្រភពបន្តទៀតថា ក្រោយធ្វេីសកម្មភាពហេីយ ជនសង្ស័យបានព្យាយាមរត់គេច តែត្រូវសមត្ថកិច្ចប្រចាំការនៅគោលដៅខាងលេីចាប់ឃាត់ខ្លួនបាន ភ្លាមៗតែម្តង។

តាមសម្តីសមត្ថកិច្ចបានប្រាប់អោយដឹងថា ក្រោយកេីតហេតុ ស្ត្រីរងរបួសត្រូវបានរថយន្តបង្អែកសែនសុខដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលមែតភ្លាមៗ ហេីយគ្រួពេទ្យ បានបញ្ជាក់ថា ស្រ្តីខាងលេីរងរបួស២កន្លែង ត្រូវដៃខាងស្តាំ១កាំបិតនិង ត្រូវក្រោមដោះខាងស្តាំ ១កាំបិតហើយកំពុង ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡេីយ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថារូបគេពិតជាបានយកកាំបិតចុងស្រួចចាក់ប្រពន្ធខ្លួនឯងពិតប្រាកដមែនដោយសារតែខឹងប្រពន្ធសុំលែង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

IMG-20150925-WA0098 IMG-20150925-WA0094

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print