កម្លាំងស្នងការនគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលជប់ ចុះឃាត់ខ្លួនបុរសម្នាក់«ពីបទរំលោភសេពសន្ថវៈ»

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កម្លាំងប៉ុស្តិ៍នគរបាលជប់ សហការជាមួយកម្លាំងស្នងការនគរបាលខេត្តព្រៃវែង ដឹកនាំដោយលោកវរៈសេនីយ៍ទោ អ៊ុក សុផាត នាយការិយាល័យកំរិតធ្ងន់ខេត្តព្រៃវែង បានចុះអនុវត្តដីកាបង្គាប់ឲ្យឃាត់ខ្លួនឈ្មោះ អី ថា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ពីបទរំលោភសេពសន្ថវៈ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១០និង១០នាទី យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកផ្សារថ្នល់ ទទឹង ភូមិស្លាបក្ដោង ឃុំជប់ ស្រុកខេត្តត្បូងឃ្មុំ ខណៈបើកបររថយន្តតាក់ស៊ី ម៉ាកសាំយ៉ុង ពាក់ស្លាកលខកំពង់ចាម2-6857 មកឈប់នៅទីនេះ ។ ជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលខេត្តព្រៃវែងបញ្ជូនខ្លួនទៅកន្លែងកើតហេតុស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីបំពេញបែបបទបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែងចាត់ការតាមច្បាប់ ។

ការចាប់ខ្លួនជនសង្ស័យខាងលើ គឺយោងតាមដីការបង្គាប់លេខ01/2017 ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ចេញដោយលោក មាស សុភក្ដិ តំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែង  ។

គួរបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ អី ថា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសាមគ្គី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តិអំពើរំលោភសេពសន្ថវៈ នៅចំណុចភូមិកណ្ដាល ឃុំក្រញូង  ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីរថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៧ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចស្រុកត្បូងឃ្មុំបញ្ជូនខ្លួនទៅឲ្យនគរបាលខេត្តព្រៃវែង ដើម្បីបំពេញបែបបទបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែងចាត់ការតាមច្បាប់ ៕ វណ្ណះ

...

Vanank (1) Vanank (2) Vanank (3) Vanank (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print