ចោរលួចប៉ះចំរថយន្តបំពាក់GPS ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាចោរលួចរថយន្តម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកថ្ពងខេត្តកំពង់ស្ពឺចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចរថយន្តប៉ះចំរថយន្តបំពាក់ប្រពន្ធGPS និងក្រោយពីម្ចាស់រថយន្តបានប្ដឹងសមត្ថកិច្ចនៅពេលដែលសញ្ញាប្រពន្ធGPSបង្ហាញរថយន្តរបស់ខ្លួន។

ករណីចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅភូមិសាស្ត្រ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលស្រុកថ្ពងបានឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនឈ្មោះសួរ ស៊ុយ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

មន្ត្រីដដែលបានឲ្យដឹងថា នៅមុនពេលចាប់ខ្លួនជនសង្ស័យវេលាម៉ោង៨ព្រឹក ម្ចាស់រថយន្តឈ្មោះហួន សុភារុណ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិសន្សំកុសល្យ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្ដឹងចូលនគរបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ គ្រាដែលម្ចាស់រថយន្តបានបាត់រថយន្ត ហើយរថយន្តបានបង្ហាញពីប្រពន្ធGPS។ បន្ទាប់ពីម្ចាស់រថយន្តប្ដឹងករណីនេះ សមត្ថកិច្ចក៏បានចេញប្រតិបត្តិការពួនស្ទាក់ រហូតដល់ម៉ោង៩និង១០នាទីព្រឹកថ្ងៃដដែល ក៏ឃាត់និងចាប់ខ្លួនជនសង្ស័យបានតែម្តងនៅភូមិសាស្ត្រ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ម្ចាស់រថយន្តបានបញ្ជាក់ថា រថយន្តរបស់ខ្លួនម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស មុនពេលបាត់ពាក់ស្លាកលេខកំពង់ស្ពឺ2A-3428 តែក្រោយពីជនសង្ស័យបានលួចបាត់ចន្លោះម៉ោង១រំលងអធ្រាត្រ ត្រូវបានជនសង្ស័យដោះដូរលេខថ្មីដែលមានស្លាកលេខភ្នំពេញ2Q-9176 ជំនួសវិញ ដែលនេះជាការបំភាន់ភ្នែកសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកថ្ពងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមច្បាប់៕ សេនា ស័ក្តិ

...

tra (3) tra (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print