សមត្ថកិច្ចចម្រុះរំដោះសត្វសារិកាកែវជិត១ពាន់ក្បាលដែលឈ្មួញបម្រុងដឹកយកធ្វើរ៉ូទី នៅវៀតណាម

ចែករំលែក៖

ខេត្តក្រចេះ៖ សមត្ថកិច្ចចម្រុះក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះបានឆ្មក់បង្ក្រាបឈ្មួញស្តុកទុកសត្វសារិកាកែវជិត១ពាន់ក្បាល ដើម្បីនាំនិងដឹកចេញទៅកាន់ប្រទេសវៀតណាម។

ករណីឆ្មក់បង្ក្រាបក្រុមឈ្មួញរកស៊ីសត្វស្លាបកម្រខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅភូមិព្រែកសាម៉ាន់ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

អភិបាលរងស្រុកចិត្របុរីលោក អួង សម្បត្តិ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមឈ្មួញរកស៊ីសត្វស្លាបខាងលើនេះធ្វើឡើងក្រោមការសម្របសម្រួលពីលោក ទុក វិនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះដោយមានកម្លាំងសមត្ថកិច្ចចម្រុះ និងមានការចូលរួមពីមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតផងដែរ ។

លោកបានបន្តថា នៅពេលចុះបង្ក្រាបសមត្ថកិច្ចបានរកឃើញសត្វសារិកាកែវប្រមាណជិត១ពាន់ក្បាលដែលឈ្មួញបម្រុងដឹកយកទៅលក់នៅប្រទេសជិតខាង។

ដោយឡែកលោក អ៊ីវ ហាក់នាង នាយរកសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតបានឲ្យដឹងថា សត្វសារិកាកែវ ដែលបានរកឃើញនេះនិងរិបអូសយកទៅលែង ក្រោយពីធ្វើកំណត់ហេតុ។ លោកបានបន្តថា ម្ចាស់សារិកាកែវដែលជាឈ្មួញរកស៊ីខុសច្បាប់នេះត្រូវបានគេស្គាល់ឈ្មោះ ពក ណេង ភេទប្រុស រស់នៅភូមិកើតហេតុ ហើយបានរត់គេចខ្លួននៅពេលសមត្ថកិច្ចចម្រុះចុះមកបង្ក្រាប។

គួរបញ្ជាក់ថា ករណីឈ្មួញរកស៊ីដឹកលក់សត្វស្លាបប្រភេទសត្វសារិកាកែវនេះ គឺសមត្ថកិច្ចកម្របង្ក្រាបបានខ្លាំងណាស់ ខណៈដែលសត្វស្លាបប្រភេទមួយនេះជិតផុតពូជទៅហើយ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅភូមិខាងលើ ឲ្យដឹងថា ករណីឈ្មួញរកស៊ីសត្វស្លាបកម្រនេះបានកើតឡើងយូរមកហើយៗមិនមែនតែសត្វស្លាបប៉ុណ្ណោះទេ នៅមានសត្វព្រៃច្រើនមុខទៀតដែលឈ្មួញខាងលើនេះ លួចដឹកជញ្ជូនទៅលក់នៅតាមទីផ្សារក្នុងប្រទេស និងក្រៅប្រទេសជិតខាង។

ដូច្នេះសមត្ថកិច្ចត្រូវតែតាមចាប់ខ្លួនមេឈ្មួញរកស៊ីសត្វព្រៃខាងលើនេះ ដើម្បីយកមកផ្តន្ទាទោសឲ្យខានតែបានជាប្រយោជន៍ ដើម្បីអភិរក្សសត្វព្រៃនៅក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តក្រចេះតែម្តង៕ សហការី

...

katie (7) katie (6) katie (4) katie (1) katie (5) katie (2) katie (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print