ខេត្តកំពង់ធំ ៖ ប្តីមិនយល់ចិត្តប្រពន្ធ បានបង្កើតជាជម្លោះរហូតប្រើអំពើហិង្សាប្តីទាញកាំបិតផ្គាក់កាប់ប្រពន្ធជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ រួចផឹកថ្នាំកណ្តុរសម្លាប់តាមក្រោយ តែត្រូវបានសមត្ថកិច្ចនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ករណី «សុំប្រពន្ធរួមរក្ស ប្រពន្ធប្រាប់ថាមករដូវ» ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
មុនកើតហេតុ បុរសជាប្តីតែងមានចរិកប្រច័ណ្ទប្រពន្ធតាំងពីរៀបការ បានផឹកស្រាស្រវឹងរហូតយប់ជ្រៅបន្តិចសុំប្រពន្ធរួមរក្ស ប្រពន្ធប្រាប់ថា មេឃកំពុងភ្លៀង (មករដូវ) ។ ប្តីមិនយល់ចិត្តរូបនេះបានបង្កឲ្យមាន អំពើហិង្សាឈ្លោះទាស់សំដីគ្នា រហូតប្តីទាញបានកាំបិតផ្គាក់កាប់ប្រពន្ធជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ រួចផឹកថ្នាំកណ្តុរសម្លាប់ខ្លួនឯង តែត្រូវបានសមត្ថកិច្ចនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ មិនទាន់ប្រាកដថា រស់ឬស្លាប់ទេ ។
បុរសជាប្តីឈ្មោះ ផេង ធឿង ភេទប្រុស អាយុ៣៨ ស្រ្តីជាប្រពន្ធឈ្មោះ អួន សាអ៉ីម អាយុ៣៦ឆ្នាំ មុខរបរជាកសិករធ្វើស្រែ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ ។
សាកសពប្រពន្ធត្រូវក្រុមគ្រួសារ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ជាយក្រុង