អាណិតណាស់!! មានជំនាញផ្សារដែក ប៉ុន្តែលើកដែកប៉ះចំខ្សែភ្លើងស្រាត ឆក់ធ្លាក់ពីលើដំបូលស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តសៀមរាប ៖ ជាងផ្សារដែកម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើដំបូលផ្ទះ កម្ពស់៥ម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗ បន្ទាប់ពីឡើងផ្សារសំយ៉ាបផ្ទះ លើកដែកប៉ះចំខ្សែភ្លើងស្រាត ។

ករណីឆក់ចរន្តស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង ៤និង៤០នាទី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះឈ្មោះថាន់ ថាល់ ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិកន្រ្ទាំង ឃុំកន្រ្ទាំងស្រុកប្រាសាទបាគង។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជាងផ្សារដែក ឈ្មោះ សុខ សឿន ភេទប្រុស អាយុ២៦ឆ្នាំ  មានទីលំនៅភូមិស្រិតលិច ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ។

បន្ទាប់ពីពិនិត្យរួច សពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជាងក្រុង

nkd-1 (1) nkd-1 (2)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print