រឿងក្ដីបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ ត្រូវលើកពេលប្រកាសសាលក្រម

ចែករំលែក៖

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែឧសភា សម្រេចលើកពេលប្រកាសសាលក្រមរឿងក្ដីបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ ដែលមានលោកថោង សារ៉ាត់ ជាមេខ្លោង ។

លោក គា អ៊ាវ មេធាវីការពារជនជាប់ចោទថ្លែងថា ក្រឡាបញ្ជីបានទូរស័ព្ទប្រាប់លោកថាសាលក្រមនេះត្រូវលើកពេលប្រកាសសាលក្រម ហើយនឹងជូនដំណឹងពេលក្រោយ ។ លោកមេធាវី មិនច្បាស់អំពីមូលហេតុនៃការលើកពេលប្រកាសសាលក្រមនេះទេ ។

លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងបទឃាតកម្មគិតទុកជាមុន ។

ហេតុការណ៍បាញ់សម្លាប់កក្រើករាជធានីភ្នំពេញនេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ៕ ដោយ ៖ ចេស្តា

...

c0068215-7c45-4460-b376-f67b15e13b0a (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print