រូងក្រោមដីសម្រាប់ពេលសង្គ្រាមបរមាណូកើតឡើងកំពុងលក់ដាច់នៅអាមេរិក

ចែករំលែក៖

ពលរដ្ឋអាមេរិកមួយចំនួនធំ ពិសេស អ្នកមានលុយបានចាប់អារម្មណ៍យ៉ាងខ្លាំងដល់រូងក្រោមដី សម្រាប់លាក់ខ្លួនពេល មានសង្គ្រាមបរមាណូកើតឡើង។ តាមការ ប្រកាសរបស់ក្រុមហ៊ុនផលិតរូងក្រោមដីអាមេរិកបញ្ជាក់ថា នៅក្នុងប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ រូងក្រោមដីលក់ដាច់៣ដងប្រៀបធៀបនឹងពេលមុនៗ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនអាមេរិកក៏បានពង្រីកការលក់រូងក្រោមដីនៅក្រៅប្រទេសផងដែរ ក្រោយពេលតម្រូវការកាន់តែច្រើនដោយសារតែពលរដ្ឋជុំវិញពិភពលោកបារម្ភពីសង្គ្រាមបរមាណូកើតឡើង នៅពេលខាងមុខ។

រូងក្រោមដីមានសណ្ឋានដូចជាងបំពង់ធំមួយ ហើយនៅខាងក្នុងមានគ្រឿងសង្ហារិមគ្រប់គ្រាន់ ទាំងផ្ទះបាយ បន្ទប់ទទួលភ្ញៀវ និងកន្លែងសម្រាន្តផងដែរ។ រូងខាងលើ ផលិតដោយក្រុមហ៊ុន Atlas Survival Shelters មានទីតាំងនៅទីក្រុង Los Angeles។ ពេលនេះក្រុមហ៊ុនផលិតមិនទាន់ តាមការកុម៉្មង់ទិញរបស់អតិថិជនក្រោយពេលដែលពលរដ្ឋព្រួយបារម្ភពីសង្គ្រាម វាយប្រហារដោយគ្រាប់បែកបរមាណូកើតឡើងដោយចង់ស្វែងរកកន្លែងលាក់ខ្លួននៅក្រោមដីប្រកបដោយសុវត្ថិភាព។

លោក Ron Hubbard ម្ចាស់ក្រុមហ៊ុន ផលិតរូងក្រោមដីខាងលើបានបញ្ជាក់ថា ការហៅទូរស័ព្ទទៅកាន់ក្រុមហ៊ុន កើន ឡើង៣ដងក្នុងសប្តាហ៍ចុងក្រោយនេះ។ ការកុម៉្មង់ទិញច្រើន ដោយខ្លាចអាមេរិក វាយប្រហារទៅលើកូរ៉េខាងជើង ហើយកូរ៉េខាងជើងអាចវាយបកវិញដោយអាវុធ បរមាណូ។

លោក Hubbard បញ្ជាក់ថា វិស័យ ឧស្សាហកម្មការពារជាតិអាមេរិកមានភាពរីកចម្រើនយ៉ាងខ្លាំងពេលសង្គ្រាមលោកអាចផ្ទុះឡើងនៅពេលដ៏ខ្លីខាងមុខ។

ក្រុមហ៊ុន Atlas Survival Shelters នឹងផ្តល់ប្រភេទរូងក្រោមដីសម្រាប់ការពារ ពេលមានសង្គ្រាមបរមាណូ។ ក្នុងនោះរូងតូចមាន៣បន្ទប់សម្រាប់សម្រាកតម្លៃជាង៣មុឺនដុល្លារ។ ចំណែករូងធំជាលក្ខណៈ សម្រាប់យោធា ដែលមានបន្ទប់សម្រាក ១១៧បន្ទប់ មានបន្ទប់ពេទ្យ បន្ទប់ហាត់ ប្រាណមានតម្លៃជិត ១,៥លានដុល្លារ។

ការបង្កើនចំនួនលក់រូងក្រោមដីការពារពីការវាយប្រហារដោយបរមាណូកើត ឡើងក្នុងពេលដែលកូរ៉េខាងជើងព្រមានថានឹងបោសសម្អាតអាមេរិកចេញពីភព ផែនដីនេះដោយបរមាណូ។ ចំណុចទាំង នោះហើយ ទើបអាមេរិកបញ្ជូនទាហានទៅកាន់កូរ៉េខាងត្បូងត្រៀមទប់ទល់នឹង សង្គ្រាមកើតឡើង ។

អាមេរិកពិតជាប្រទេសដែលមនុស្សជាច្រើនឲ្យឈ្មោះថា ឈ្មួញសង្គ្រាមឲ្យតែជិតមានសង្គ្រាមកើតឡើងក្រុមហ៊ុនឧស្សាហកម្មការពារជាតិរបស់អាមេរិក តែងតែទទួលបានផលចំណេញជាច្រើនដូចជាពេលនេះអ៊ីចឹង។ មិនត្រឹមតែប៉ុណ្ណោះ ការលក់អាវុធ ការពាររបស់អាមេរិក ក៏កាន់តែច្រើនផងដែរ ដោយប្រទេសនីមួយៗត្រូវការការពារជាតិជាចាំបាច់៕

Korean (6) Korean (4) Korean (1) Korean (5) Korean (7) Korean (2) Korean (3)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print