សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់៥នាក់នាំពលករទៅធ្វើការនៅជប៉ុនខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយមន្ត្រីក្រសួង  ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ បានឃាត់មេខ្យល់៥នាក់ដែល បំផុសបំផុលយកលុយពីប្រជាពលរដ្ឋរាប់ពាន់ដុល្លារជាថ្នូរនឹងការបញ្ជូនទៅធ្វើការនៅប្រទេសជប៉ុនមានប្រាក់បៀវត្សខ្ពស់តាមរយៈក្រុមហ៊ុនលីមីតធីតខូអិលធិឌីបណ្តុះ បណ្តាលវិជ្ជាជីវៈពលករ ។

ប្រភពព័ត៌មានពីមន្ត្រីខណ្ឌពោធិ៍សែន ជ័យបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋជាច្រើននាក់មកពីភូមិព្រៃ ខែ្មរ ឃុំ-ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន ប្តឹងសមត្ថកិច្ចមូលដ្ឋានថា មានក្រុមហ៊ុន ឈ្មោះលីមីតធីតខូអិលធិឌីបណ្តុះបណ្តាល វិជ្ជាជីវៈពលករបានឆបោកប្រជាពលរដ្ឋ ខ្មែរមិនតិចជាង៤០នាក់ថានាំយកទៅធ្វើ ការនៅប្រទេសជប៉ុនដោយម្នាក់ៗតម្រូវឲ្យ បង់ប្រាក់ជាមុនចំនួន២០០ដុល្លារ។ ដោយ ទង្វើទាំងនេះខុសប្រក្រតី ទើបសមត្ថកិច្ច មូលដ្ឋានចុះទៅត្រួតពិនិត្យដល់កន្លែងកើត ហេតុដែលមានទីតាំងស្ថិតនៅភូមិក្បាល ដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រួចបានរាយការណ៍ប្រាប់ទៅក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមករួម សហការត្រួតពិនិត្យក្រុមហ៊ុនមួយនេះតើ ស្របច្បាប់ដែរឬទេ?

ប្រភពព័ត៌មានដដែលមានឲ្យដឹងទៀត ថា បន្ទាប់ពីមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈចុះមកដល់ទើបដឹងថា ក្រុមហ៊ុនមួយនេះគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ទេ។

មន្ត្រីក្រសួងការងារបានឲ្យដឹងថា ក្រុម ហ៊ុនមួយនេះជាក្រុមហ៊ុនបោកប្រាស ហើយ ក៏ឃាត់ខ្លួនស្ត្រីម្នាក់ជាមេខ្យល់ឈ្មោះ យាយ ហៀង អាយុ៦៦ឆ្នាំ ដែលគាត់អះអាងថា ជាសាច់ញាតិរបស់ប្រធានក្រុមហ៊ុនមួយ នេះនិងអ្នករួមគំនិត៤នាក់ទៀតដើម្បីសាកសួរនិងអនុវត្តតាមច្បាប់ ។

ប្រជាពលរដ្ឋដែលរងគ្រោះដោយចាញ់ បោកក្រុមហ៊ុនខាងលើបានឲ្យដឹងថា ក្រុម ហ៊ុននេះពីមុនមានទីតាំងនៅជិតស្ពានដែក ក្នុងសង្កាត់-ខណ្ឌដង្កោ ដែលកាលនោះ បានបញ្ចុះបញ្ចូលប្រជាពលរដ្ឋថានឹងនាំ ទៅធ្វើការនៅប្រទេសជប៉ុន ហើយឲ្យបំពេញ បែបបទដោយដំបូងបង់ប្រាក់ចំនួន៥០ ដុល្លារជាមុនសិននៅពេលដែលរៀបចំឯក សារសព្វគ្រប់នឹងតម្រូវឲ្យបង់បន្ថែមចំនួន១៥០ដុល្លារទៀតដែលនេះមិនទាន់គិតពីចំណាយផ្សេងៗទៀតនៅឡើយទេ ។

លុះមកដល់ថ្ងៃកើតហេតុមិនដឹងរឿងអី ស្រាប់តែក្រុមហ៊ុនបានរើទីតាំងពីខណ្ឌដង្កោ មកដាក់ទីស្នាក់ការនៅភូមិក្បាលដំរី សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យវិញ និងដោយ ពិនិត្យឃើញថា ក្រុមហ៊ុនមានភាពមិន ប្រក្រតីមិនប្តូរស្លាកយីហោសម្រាប់មកនៅ ទីតាំងខាងលើទើបប្រជាពលរដ្ឋរងគ្រោះ ទាំងនោះកើតមានការសង្ស័យក៏ប្តឹងទៅ សមត្ថកិច្ចមូលដ្ឋានឲ្យជួយធ្វើអន្តរាគមន៍តែ ម្តង ខណៈដែលមានប្រជាពលរដ្ឋប្រមាណ ២៤នាក់បានមកចុះឈ្មោះទៅធ្វើការនៅប្រទេសជប៉ុនដោយបង់ប្រាក់ចំនួន៥០ ដុល្លារជាមុនទៅហើយនោះ ។

មកដល់ពេលនេះសមត្ថកិច្ចមូលដ្ឋាន និងក្រសួងការងារបានឃាត់ខ្លួនមេខ្យល់រួម នឹងសហការី៤នាក់ទៀតយកទៅសាកសួរព័ត៌មានពីការនាំពលករទៅធ្វើការនៅប្រទេស ជប៉ុនខុសច្បាប់នេះ៕ សុខាសែនជ័យ

...

bratna (4) bratna (1) bratna (2) bratna (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print