រឿងមេឆ្នោតយួននៅទន្លេរបិទ «ឈ្មោះ ឡុង,ជ្រៃ,និងហេងលក់មាន់» តើនគរបាលជំនាញមិនគោរពបទបញ្ជាលោកស្នងការឬក៏ពួកបទល្មើសទាំង៣នេះ មានមហិទ្ធិឫទ្ធជាងជំនាញ?

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ប្រភពពីមន្រ្តីនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយរឿងមេឆ្នោតយួនខុសច្បាប់៣នាក់ ឈ្មោះ ឡុង,ជ្រៃ,និងហេងលក់មាន់ នៅផ្សារទន្លេរបិទ បើកលេងយ៉ាងអនាធិបតេយ្យរួចមក នៅថ្ងៃទី៥ ខែឧសភានេះ លោកឧត្តមសេនីយ៍ស្នងការ បែន រត្ន័ បានមានចំណាត់ការភ្លាមៗ និងបញ្ជារកមន្រ្តីនគរបាលជំនាញខេត្តឲ្យចុះមកសហ ការជាមួយនគរបាលស្រុកនិងនគរបាលបុស្តិ៍ទន្លេរបិទ ដើម្បីកោះហៅមេបនល្បែងឆ្នោតយួនខុសច្បាប់ទាំង៣ខាងលើ ឲ្យមកធ្វើកិច្ចសន្យាដេម្បីបញ្ឈប់នូវមុខរបរអបាយមុខនេះ ។

ប្រភពពីមន្រ្តីនគរបាលដដែលបានឲ្យដឹងទៀតថា គួរឲ្យហួសចិត្តបំផុតនិងចង់តែសើចនោះគឺមេឆ្នោតថ្លើមដុះរោមទាំងនោះ មិនឃើញមាននរណាមានមុខនៅបុស្ត៍នគរបាលនោះទេ តែបែរជាមន្រ្តីនគរបាលដែលចុះទៅកោះហៅបានតែកូនកញ្ច្រែងស្រីម្នាក់ឲ្យមក ដើម្បីធ្វើកិច្ចសន្យានិងថតរូបទុកទៅវិញ Sic ។

សកម្មភាពនេះត្រូវបានមជ្ឈដ្ឋានមហាជនដែលដឹងសាច់រឿងធ្វើការរិះគន់ថា ចំណាត់ការរបស់នគរបាលជំនាញពាក់ពន្ធ័ខាងលេីហាក់ដូចជា អយុត្តិធម៍ លំអៀង និងបង្កប់ដោយភាពអាថ៍កំបាំង។ ហេីយទាក់ទងនិងករណីខាងលេី នេះដែរមេបុស្តិ៍រដ្ឋបាលទន្លេរបិទ លោក ប៉ន ស៊ាងហ៊ី នគរដ្រ្តាហ្គន មិនអាចសុំធ្វេីការបកស្រាយបានទេដោយសារទូរសព្ទ័គ្មានអ្នកលេីក។

គួរបញ្ជាក់ថា មេកន្ទុយលេខ(ឬឆ្នោតយួន)ទាំង៣នាក់ខាងលេីគឺបានពង្រាយកូនកញ្ជ្រែងនៅតាមផ្ទះ នៅ តាមភូមិ-ឃុំនិងនៅផ្សារទន្លេរបិទ ក្នុងស្រុកត្បូងឃ្មំុរហូត ដល់ស្រុកជាប់នោះឬមកដល់ក្រុងកំពង់ចាមទៀតផង ព្រមទាំងបើកជាចំហរលក់និងទទួលកូន កញ្រ្ជែងពេញមុខតែម្តង បើកលេងយ៉ាងគគ្រឹកគគ្រេងនិងមិនខ្វល់អំពីការ បង្ក្រាបរបស់សម្មត្ថកិច្ច សោះឡើយ ដែលគេគិតថាអាចជាត្រូវរ៉ូវគ្នា ទើបមេល្បែង បើកលេង ជាចំហរ ដោយ សុខស្រួលបែបនេះ។

លើសពីនេះដោយសារពីភាព ត្រូវរ៉ូវជាមួយបុគ្គលសមត្ថកិច្ចធ្វើអោយមេបើកបនល្បែងមេឆ្នោតកត់កន្ទុយលេខ (ឆ្នោតយួន) នោះដឹងតែពីស៊ីមិនខ្វល់នឹងការសងនៅពេលប្រជាពលរដ្ឋចាក់ត្រូវ ហើយនៅពេលគេ ប្តឹងទៅសមត្ថកិច្ចប៉ូលីស នោះមិនខ្វល់ការដោះស្រាយ សោះឡើយ ។

ប្រជាពលរដ្ឋបានស្នើសុំដល់លោកស្នងការនគរបាល ខេត្តត្បូងឃ្មំុក៏ដូច ជា មេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មំុជួយមើលកន្លែងល្បែង កត់កន្ទុយលេខ (ឆ្នោតយួន)ដុះស្លែខាងលើនេះ ឡើងវិញផង ព្រោះ វង់ល្បែងស៊ីសងទាំងនោះ មានដាក់ភ្នាល់លុយកាក់ដល់ទៅរាប់លានរៀលរាប់ពាន់ដុល្លា អ្នកខ្លះពេលឈ្នះ បានលុយសប្បាយរីកមុខដូចគ្រាប់ជីប៉ុន្តែថ្ងៃខ្លះចាញ់ល្បែងយ៉ាងស្ពឹកមុខទៅ វិញ រករឿងឈ្លោះវាយតប់ប្តីប្រពន្ធកូន បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយខ្លះ ទៀត លក់គោ ក្របី យកទៅសងបំណុលគេនិងដោយសារតែវក់នឹងល្បែងស៊ីសងទាំងនេះហ៊ានចងការជំពាក់លុយអង្គការ ឬគ្រឹស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារដោយសារតែល្បែងកន្ទុយលេខយួននេះ ៕  វណ្ណះ

...

4c29530c-e819-4aa9-ab32-13810f55aa52 67ec7ee2-d31f-4f74-b3a3-042f5309819c bb1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print