ឆាយ វីរៈយុទ្ធ រៀបការនៅកំពង់ចាមថ្ងៃទី២១ឧសភា

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ នឹងចូលរោងការជាផ្លូវការជាមួយកូនស្រីអ្នកជំនួញម្នាក់នៅខេត្តកំពង់ចាម នាថ្ងៃទី២១ខែឧសភានេះ។ អ្នកសិល្បៈមិនច្រើនទេដែលនឹងបង្ហាញវត្តមានក្នុងពិធីមង្គលការតារាចម្រៀងរូបនេះ។

លោកឆាយវិរ:យុទ្ធហាក់មិនចង់ទម្លាយអំពីថ្ងៃដែលលោកនឹងចូលរោងការជាមួយកូនស្រីថៅកែរោងម៉ាស៊ីនកិនស្រូវសំបូរទ្រព្យនៅខេត្តកំពង់ចាមនោះទេ ដោយលោកបញ្ជាក់ថាសុំលាក់សិន ហើយនឹងបញ្ជាក់នៅថ្ងៃខាងមុខ។ ទោះជាយ៉ាងណាមានសិល្បករនិងអ្នកផលិតកម្មវិធីមួយចំនួនត្រូវបានអញ្ជើញរួចហើយដែលសូម្បីតែសម្អាងការក៏ជួលរួចរាល់ដែរគឺ របស់អ្នកនាងខាត់ សុឃីម ។ អ្នកសិល្បៈម្នាក់ ទម្លាយថាលោក ឆាយ វីរៈយុទ្ធ ពិតជារៀបមង្គលការនៅថ្ងៃទី២១ខែឧសភានេះមែនប៉ុន្តែ នឹងមិនមានវត្តមានតារាចម្រៀងរួមដំបូលទាំងអស់នោះទេ។ ប្រភពបងន្តថាមិនមានអ្វីដែលចម្លែកទេដែលតារាចម្រៀងរូបនេះលាក់បាំងថ្ងៃមង្គលការបើទោះបីជាថ្ងៃនេះខិតជិតមកដល់ក្តី។ មានការលើកឡើងដែរថាមង្គលការរបស់លោកត្រូវគេដឹងថាគ្រោងចំណាយខ្ទង់ម៉ឺនដុល្លារដោយមានការរៀបចំពីក្រុមការងារពិធីការ និងសម្អាងការរបស់ក្រុមត្រកូលខាត់ជាអ្នករៀបចំ។

អ្នកនាងខាត់ សុឃីម ទទួលស្គាល់ថាលោក ឆាយ វីរៈយុទ្ធពិតជាចូលរោងការថ្ងៃទី២០ នេះមែន និងបន្តរៀបចំពិធីបន្តនានា និងទទួលភ្ញៀបកិត្តិយសនៅថ្ងៃទី២១ខែឧសភានេះ។នាងថាមានពិធីតាមប្រពៃណីទំនៀមទម្លាប់មួយចំនួនត្រូវបានរៀបចំឡើងចាប់តាំងពីថ្ងៃចូលរោងការបូករួមទាំងពិធី ធ្វើពិធីបុកលក្ខណ៍និងកាត់ខាន់ស្លាជាដើម៕ វឌ្ឍនា

yuth(1)_large yuth1_large yuth2_large

...

___________________________________ _________

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print