ជិះមិនគោរពស្តុប ត្រូវរថយន្តបុកចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖  បុរសម្នាក់បានរងរបួសធ្ងន់ ខណះពេលដែររូបគាត់បានជិះម៉ូតូមកដល់ផ្លូវបំបែកជាបួនមិនគោរពភ្លើងស្ទុប ក៏ត្រូវបានរថយន្តកាមរីបាឡែនបើកបុកចំពីចហៀងយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែឧសភាឆ្នាំ២០១៧ ត្រង់ចំណុចស្ទុបអ៊ាងទឹក តាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវ២១៧ ស្ថិតក្នុងសង្កាត់វាល់វង់ខណ្ឌ៧មករា ។

តាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺមានបុរសម្នាក់បានជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AJ.7306 ដោយជិះម្នាក់ឯងធ្វើដំណើតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿនល្មម ខណៈមកដល់ស្ទុបអ៊ាងទឹកដែលជាកន្លែងកើតហេតុ រូបគាត់មិនបានឈប់ស្ទុបភ្លើងក្រហមនោះទេ ស្របពេលនោះក៏មានរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD.4832 បានធ្វើដំណើតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន បានមកបុកម៉ូតូខាងលើចំពីចហៀងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ដែលជាម្ចាស់ម៉ូតូដួលបោកក្បាលរងរបួសធ្ងន់ ចំណែកឯម៉ូតូបានរងការខូចខាតយ៉ាងដំណំ ។

...

ក្រោយពេលកើតហេតុភ្លាមៗ ភាគីខាងរថយន្តកាមរីបាឡែនបានបើករត់មកជិតដល់ផ្សារដើមគរ ទើបមានប្រជាពលរដ្ឋជួយស្ទាក់ឃាត់បាន ។ ដោយឡែកបុរសរងគ្រោះដែលរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យ ហុង ហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែងយកម៉ូតូរងគ្រោះ និងរថយន្តបង្ករួមទាំងម្ចាស់ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ៕ 107e99b3-4c95-4e73-a53f-64a0d65cc584 cda20618-ec6f-46de-b7b0-2ba9e2a731c7  e82e31e9-1e50-42aa-9690-cd904016acad ea7d3c22-6687-41a8-b897-05343fa783e5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print