ខ្សឹបដាក់ត្រចៀក ៖ ប្រធានមន្ទីរសុរិយោដីខេត្តក្រចេះធុំក្លិនមិនស្រួល

ចែករំលែក៖

លោក កៅ ម៉ាឌីឡែន ប្រធាន និងលោក យិន បូទុម អនុប្រធាន នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ ត្រូវបានមន្ត្រីថ្នាក់ក្រោមជាច្រើនឲ្យដឹងថា រាល់ថ្ងៃនេះ ប្រធានមន្ទីរ លោក កៅ ម៉ាឌីឡែន និងអនុប្រធានលោក យិន បូទុម ដែលជាមេរបស់ពួកខ្លួន មិនគិតគូរមកដល់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួនឡើយ ពោល គឺបានសេវាផ្សេងៗ លោកមេៗទាំងពីរ យកចែកគ្នាដាក់ហោប៉ៅ មិនដែលចែកកូនចៅឲ្យបានរស់ផងនោះទេ។

ក្រុមមន្ត្រីទាំងនោះ ឲ្យដឹងទៀតថា ច្រើនឆ្នាំកន្លងមកនេះ ប្រធានមន្ទីរសូរិយាដីខេត្ត លោក កៅ ម៉ាឌីឡែន បានប្រព្រឹត្តអំពើពុករលួយកិប កេងថវិកាក្នុងមន្ទីរ លើសេវាផ្សេងៗ ដែលជាចំណូលថវិការដ្ឋ ជាពិសេសការទាមទារប្រាក់ថ្លៃសេវាសុំច្បាប់សាងសង់ និងការរត់ការផ្ទេរកម្មសិទ្ធិដីធ្លីជាដើមយកមកចូលហោប៉ៅរបស់ខ្លួនយកទៅចាយវាយផ្ទាល់ខ្លួនជាមួយបក្ខពួក និងចូលហាងផឹកស៊ី ខារ៉ាអូខេស្រីញីអូនបងរាល់ថ្ងៃតែម្ដង។ ក្រៅពីបញ្ហាអំពើពុករលួយ លោកប្រធានមន្ទីរ មិនបានចែករំលែកការងារឲ្យទៅអនុប្រធានផ្សេងៗ និងមន្ត្រីជំនាញៗទៀតនោះឡើយ ដោយគាត់ឃុបឃិតគ្នាតែជាមួយលោកអនុប្រធានឈ្មោះ យិន បូទុម និងមន្ត្រីជំនិតៗរបស់គាត់តែប៉ុណ្ណោះ។

ក្រុមមន្ត្រីទាំងនោះ ឲ្យដឹងទៀតថា ដោយសារតែអំណាចកូនចៅធំជាងអនុប្រធានមន្ទីរបែបនេះហើយ ទើបធ្វើឲ្យក្នុងមន្ទីរទាំងមូល មានបញ្ហាជាច្រើនបានកើតឡើង ដូចជាការចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ សេវាច្បាប់ផ្សេងៗ មានភាពយឺតយ៉ាវយ៉ាងខ្លាំងផងដែរ។

លោក យិន បូទុម ដែលជាអនុប្រធាន ជាអ្នកដែលទទួលបានចំណែកភាគផលច្រើនពីអ្នករត់ការធ្វើប្លង់ដី និងផ្ទេរកម្មសិទ្ធិដីធ្លី មុនដាក់ជូនទៅឲ្យលោកប្រធាន កៅ ម៉ាឌីឡែន ចុះហត្ថលេខា និងវាយត្រាសម្រេច។ ប្រភពដដែលបានខ្សឹបឲ្យដឹងទៀតថា ការចែករំលែកមិនស្មើគ្នានៅក្នុងចំណោមអនុប្រធានទាំងឡាយនោះហើយ ដែលធ្វើឲ្យក្រុមមន្ត្រីមិនពេញចិត្តចំពោះការដឹកនាំរបស់លោក កៅ ម៉ាឌីឡែន ដែលគាត់ចាត់តាំង និងប្រើតែមន្ត្រីជំនិតៗរបស់គាត់ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print