យកម៉ូតូទៅ​​ផ្ញើ​ ចូលប្រឡង ចេញមកយកម៉ូតូ​រកអត់ឃើញ​ បង្ក​ជាទំនាស់​ជាមួយអ្នកផ្ញើ​

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ជាសិស្សសាលានៅវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន ផ្សារដើមថ្កូវ បានយកម៉ូតូមួយគ្រឿងម៉ាកZOOMER X ទៅផ្ញើនៅបរិវេណ មណ្ឌលសុខភាពផ្សារដើមថ្កូវ ហើយបានចូលប្រឡងនៅក្នុងសាលាខាងលើស្រាប់តែប្រឡងចប់មកយកម៉ូតូ នៅកន្លែងផ្ញើម៉ូតូវិញ ស្រាប់តែអត់ឃើញម៉ូតូ នៅកន្លែងផ្ញើរ ក៏បង្កជាទំនាស់ហឹង្សាដាក់គ្នា ជាមួយអ្នកផ្ញើម៉ូតូ បង្កអោយការ ភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ក្នុងបរិវេណ មណ្ឌលសុខភាព ផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យុវជនជាម្ចាស់ម៉ូតូ មានឈ្មោះ ស៊ុំ រឹទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១ នៅសាលាវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន ផ្សារដើមថ្កូវ ស្នាក់នៅ ផ្ទះលេខ៩៦ ផ្លូវ៨BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ម៉ូតូដែលបាត់ម៉ាក ZOOMER X ពណ៌ទឹកក្រូចលាយស សេរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GJ 3695 ។
ចំណែកស្រ្តីដែលជាម្ចាស់ទទួលផ្ញើម៉ូតូខាងលើ មានឈ្មោះ ប៊ូ រ៉ានីភេទស្រី អាយុ៣៦ឆ្នាំ មុខរបរផ្ញើរម៉ូតូ មានស្រុកកំនើតសង្កាត់លេខ១ ក្រុងភ្នំពេញ ស្នាក់នៅផ្ទះលេខ ១៦៥ ផ្លូវលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

តាមសម្ដីយុវជន ជាម្ចាស់ម៉ូតូ ខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចប៉ុស្តិ័ ផ្សារដើមថ្កូវ អោយដឹងថា នៅថ្ងៃកើតហេតុខាងលើវេលាម៉ោង១២ ថ្ងៃត្រង់រូបខ្ញុំបានជិះម៉ូតូម៉ាក ZOOMER X ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ1GJ .3695 ជិះចេញមកពីផ្ទះមកប្រលងប្រចាំខែនៅសាលាវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន ផ្សារដើមថ្កូវ លុះដល់សាលា រូបខ្ញុំបានយកម៉ូតូទៅផ្ញើរនៅក្នុងបរិវេណ មណ្ឌលសុខភាពផ្សារដើមថ្កូវ រួចហើយរូបខ្ញុំក៏បានដើរ ចូលទៅប្រលងតែមង្តរហូត មកដល់ម៉ោង៥ល្ងាច រូបខ្ញុំបានចេញពីប្រលងវិញ រួចហើយដើរមកយកម៉ូតូនៅកន្លែងផ្ញើខាងលើ ស្រាប់តែ រកអត់ឃើញម៉ូតូរបស់ខ្លួននៅកន្លែងផ្ញើទេ ហើយរូបខ្ញុំ បានកាន់ចុងសំបុត្រម៉ូតូ នៅក្នុងដៃ រួចហើយបានដើរទៅសួរ អ្នកផ្ញើរម៉ូតូថា ម៉ូតូរបស់ខ្ញុំ បាត់ទៅណាហើយ ពេលនោះអ្នកផ្ញើម៉ូតូ បានសួររកសំបុត្រ ម៉ូតូខណៈនោះរូបខ្ញុំបានហុចចុងសំបុត្រ អោយទៅម្ចាស់កន្លែងផ្ញើម៉ូតូមើល ស្រាប់តែម្ចាស់នៅ កន្លែងផ្ញើម៉ូតូ បានអោយរូបខ្ញុំ ដើរទៅរកមើល ម៉ូតូម្តងទៀតមើល ពេលនោះ រូបខ្ញុំក៏បានដើរ រកមើលម៉ូតូម្ដងទៀត តែនៅតែរកមិនឃើញ ហើយរូបខ្ញុំបានមកកន្លែងហែកសំបុត្រម៉ូតូវិញ ស្រាប់តែស្រ្តី ជាម្ចាស់កន្លែងផ្ញើរម៉ូតូ បានឆ្លើយថា ម៉ូតូនឹងត្រូវគេយកទៅបាត់ហើយ។

ភ្លាមៗនោះ រូបខ្ញុំបានសួររកចុងសំបុត្ររបស់ខ្ញុំវិញ ដែលគេអោយទៅស្រ្តី ជាម្ចាស់កន្លែងផ្ញើរម៉ូតូមើលតែត្រូវស្រ្តីរូបនោះ បានហែកអោយខូចបន្តិច រួចហើយបានយកសំបុត្រនោះទៅបិទ ជាប់និងបង្គោលដងឆ័ត្រទៅវិញ។

ឃើញដូច្នេះរូបខ្ញុំ ក៏បានលូកដៃ យកសំបុត្រម៉ូតូមកវិញ ស្រាប់តែពេលនោះស្រ្តីជាម្ចាស់កន្លែងផ្ញើម៉ូតូ បានរត់ទៅដណ្តើម ទាញអាវរបស់ខ្ញុំ បណ្តាលអោយ ដាច់ឡេវអស់រលីង ដើម្បីយកសំបុត្រមកវិញ តែពេលនោះ រូបខ្ញុំក៏បានបោះចោល សំបុត្រនោះទៅលើដី ហើយសំបុត្រនោះ ត្រូវបានអ្នកលក់ដូរ នៅក្បែរ ឃើញហេតុការណ៍ បានជួយរើសទុកមកលើជ្រុញ រួចហើយបានទាញ ទូរស័ព្ទថតទុក ថែមទៀតផងដែរ ។

ក្រោយមក ក៏សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ បានចុះមកដល់កន្លែងកើតហេតុ រួចក៏នាំខ្លួនខ្ញុំនិងម្ចាស់កន្លែងផ្ញើម៉ូតូ មកធ្វើសាកសួរ នៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវផងដែរ ។

ក្រោយពេលប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវសាកសួររួច ខ្ញុំ បានដាក់ពាក្យបណ្ដឹង ចោទប្រកាន់ទៅលើ ស្រ្តីរូបនោះថា ធ្វើអោយបាត់ម៉ូតូរបស់ខ្ញុំ ។បច្ចុប្បន្នស្រ្តីដែលជា ម្ចាស់កន្លែងផ្ញើម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅអធិការដ្ឋាន ខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី ៕

...

image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print