ភ្នំពេញ ៖ កាលពីថ្ងៃអង្គារទី៩ខែឧសភាឆ្នាំ២០១៧នៅក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទីពីរសម្រាប់អ្នកណែនាំរោងការដែលបានណែនាំរោងការឲ្យជាវស្រាបៀរHeineken, Tiger, ABC, Anchor, Gold Crown និងGold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុនភ្ញៀវកិត្តិយសនិងអ្នកសារព័ត៌មានជាច្រើន។
អ្នកណែនាំរោងការចំនួនបីនាក់បានឈ្នះរង្វាន់រ៉ឺម៉កកង់បីដែលមានបិទស្លាកសញ្ញាស្រាបៀរអាន់ឆ័រយ៉ាងស្រស់ស្អាតជាមួយនឹងស្រាបៀរអាន់ឆ័រដប៨០កេសពីកម្មវិធីចាប់រង្វាន់លើកទីពីរដែលបានធ្វើឡើងនៅក្នុងកម្មវិធីAnchor Fun Zone របស់ទូរទស្សន៍PNN កាលពីថ្ងៃអាទិត្យទី៣០ខែមេសាឆ្នាំ២០១៧កន្លងមក។កម្មវិធីប្រគល់រង្វាន់លើកទីពីរនេះបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណនិងបង្ហាញ ពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនចំពោះអ្នកដែលបានណែនាំរោងការឲ្យជាវស្រាបៀរHeineken, Tiger, ABC, Anchor, Gold Crown និងGold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ។
សូមកុំទាន់អាល់អស់សង្ឃឹមព្រោះនៅមានការចាប់រង្វាន់ចំនួនមួយលើកទៀតនៅខែកក្កដាឆ្នាំ២០១៧ខាងមុខនេះដូច្នេះសូមប្រញាប់ណែនាំរោងការឲ្យជាវស្រាបៀរHeineken, Tiger, ABC, Anchor, Gold Crown និងGold Crown Stout សម្រាប់កម្មវិធីអាពាហ៍ ពិពាហ៍។បន្ថែមពីនេះទៀតលោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់រថយន្តដឹកទំនិញខ្នាតតូចជាមួយស្រាបៀរអាន់ឆ័រដបចំនួន១៥០កេសសម្រាប់អ្នកណែនាំរោងការរូបណាដែលបានណែនាំរោងការច្រើនជាងគេ។
ដើម្បីចូលរួមកម្មវិធីឈ្នះរង្វាន់លើកទឹកចិត្តសម្រាប់អ្នកណែនាំរោងការនេះម្ចាស់ហាងលក់ភេសជ្ជៈអ្នកផ្គត់ផ្គង់ម្ហូប(ចុងភៅ) ដេប៉ូចែកចាយមិត្តភ័ក្តិនិងអ្នកផ្សេងទៀតគ្រាន់តែណែនាំស្រាបៀររបស់ក្រុមហ៊ុនដូចជាស្រាបៀរHeineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout ក្នុងកម្មវិធីអាពាហ៍ពិពាហ៍និងធ្វើការចុះឈ្មោះមកកាន់ក្រុមការងារបម្រើសេវាអតិថិជនរបស់ក្រុមហ៊ុនយើងខ្ញុំតាមរយៈលេខទូរស័ព្ទ011 222 400 / 011 333 500ជាការស្រេច ៕ វឌ្ឍនា