តៃកុងរថយន្តក្រុមហ៊ុនរិទ្ធិមុនី ផ្ទេរឱ្យព្រូគ្មានជំនាញបើក រេចង្កូតបុករះម៉ូតូ៤គ្រឿងបន្តទៅបុកដើមច័ន្ទគីរី រងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ តៃកុងរថយន្តក្រុងរបស់ក្រុមហ៊ុនរិទ្ធិមុនី បណ្តែតបណ្តោយឱ្យអ្នកគ្មានជំនាញ បើកបរ ហើយបានរេចង្កូតបុករះម៉ូតូ៤ គ្រឿងចតនៅលើក្បែរចិញ្ចើមផ្លូវ និងថែមជ្រុលបុកដើម ច័ន្ទគីរី១ដើមហៅដើម(អំពិលទឹកបារាំង)ទើបទៅមុខលែងរួចបណ្តាលឱ្យអ្នកដំណើរក្នុងរថយន្តក្រុង និងអ្នកបើកបរ សរុប៤នាក់ទទួលរងរបួសធ្ងន់និងស្រាល។

ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង កើតឡើង នៅវេលាម៉ោង១០ និង៤០នាទីព្រឹក  ថ្ងែទី១០  ខែឧសភាឆ្នាំ២០១៧  នៅចំណុចខាងលិចសាលាបឋមសិក្សាបាឡាត់ ជិតរង្វង់មូលនាងរំសាយសក់លើកំណាត់ផ្លូវជាតិលេខ៥៧    ភូមិសាលាបាឡាត់  សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមប្រភពព័ត៌មានពីអ្នកធ្វើដំណើរលើរថយន្តក្រុងបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុគេគេឃើញមានរថយន្តក្រុងមួយគ្រឿងដែលជារបស់ក្រុមហ៊ុនរិទ្ធិមុន្នី  ពាក់ស្លាកលេខ ភ្នំពេញ 3C-5152  បានបើកបរយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត ( រថយន្តចេញដំណើរពីព្រំដែនកម្ពុជា-ថៃស្រុកកំរៀងគោលបំណងទៅកាន់ក្រុងភ្នំពេញ)។លុះបន្ទាប់មកស្រាប់តែតៃកុងរថយន្តដែលជាអ្នកជំនាញបើកបរបានផ្ទេរសិទ្ធិឱ្យព្រូបើកជំនួស វិញ។ស្រាប់តែរថយន្តធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ  មិនដឹងមូលហេតុអ្វីកើតឡើងនោះទេចំពោះអ្នកបើកបរ  ដោយគេឃើញរថយន្ត បានរ៉េចង្កូតទៅឆ្វេងដៃ  កាត់ទទឹងថ្នល់  ហើយបានបុករះម៉ូតូចំនួន៤គ្រឿងចតចោលលើចិញ្ចើមផ្លូវរថយន្តបន្តជ្រុលបុកនឹងដើមច័ន្ទគិរីដ៏ធំមួយដើមទៀតទើបរថយន្តទៅមុខលែងរួចតែម្តង។

ក្នុងហេតុការណ៍ដ៏រន្ធត់នេះដែរ  គេសង្គេតឃើញថា  អ្នកដំណើរនៅក្នុងរថយន្តមានគ្នាពី២០ទៅ៣០នាក់នាំគ្នាស្រែកឆោឡោភ័យខ្លាចពេញក្នុងរថយន្ត។គេឃើញអ្នកបើករថយន្តត្រូវបុកជាប់និងទ្វារថយន្តបណ្តាលឱ្យបាក់ជើងជាប់ក្នុងរថយន្តនិងមានអ្នកដំណើរ៣នាក់ទៀតរងរបួសផងដែរ។ ប្រជាពលរដ្ឋឃើញបែបនោះក៏នាំគ្នាគាស់ទ្វារថយន្តរំដោះអ្នកធ្វើដំណើរនិងអ្នករងរបួសចេញពីក្នុងរថយន្តនិងបានដឹកអ្នករងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ។ដោយឡែកតៃកុងរថយន្តពិតប្រាកដធ្វើដំណើរក្នុងរថយន្តនោះដែរបានរត់គេចខ្លួនបាត់។

តាមប្រភពព័ត៌មានពីនគរបាលក្រុងបាត់ដំបងដែលចុះទៅវាស់វែងត្រួតពិនិត្យនៅកន្លែងកើតហេតុឱ្យដឹងថា គ្រោះថ្នាកចរាចរណ៍បង្កឡើងដោយខ្លួនឯងបណ្តាលឱ្យម៉ូតូ៤គ្រឿងរងការខូចខាត រថយន្តក្រុងក៏រងការខូចខាតផ្នែកខាងមុខធ្ងន់ ចំណែកអ្នករងរបួសសរុប៤នាក់។មូលហេតុនាំឱ្យកើតមានឡើងគ្រោះថ្នាក់ចរាចរណ៍នេះបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច មកពីអ្នកបើកបរងងុយដេករឺអ្នកបើកបរគ្មានជំនាញបើកបរក្នុងស្ថានភាពតក់ស្លត់។រថយន្តក្រុងខាងលើក្រោយពីសមត្ថកិច្ចវាងវែងតាមជំនាញរួចហើយ ក៏បានអូសយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីទុកចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា

...

IMG_9600 IMG_9571 IMG_9561 IMG_9608 IMG_9578 IMG_9610 IMG_9611

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print