ក្មេងប្រុសស្រី២នាក់បានលង់ទឹកស្លាប់ក្នុងស្រះយ៉ាងអាណោចអាធ័ម ខណៈឪពុកម្តាយមិននៅផ្ទះ

ចែករំលែក៖

ខេត្តសៀមរាម ៖ ក្មេងប្រុសស្រី២នាក់បងប្អូនជីដូនមួយបាននាំគ្នាមកចុះមុជទឹកស្រះលេង នៅខាងក្រោយផ្ទះ ប្រហែល ចម្ងាយ១៥០ ម៉ែត្រ បណ្តាលឱ្យលង់ស្លាប់ ខណៈឪពុក ម្តាយមិននៅផ្ទះបង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦និង០០ នាទីល្ងាច ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិគោកស្រម៉ ឃុំល្វា ស្រុកពួក ខេត្តសៀមរាម ។

តាមការរៀបរាប់ពីឪពុកម្តាយ ទាំង២នាក់ បានប្រាប់ថា ពួកគាត់បានបាត់កូននៅម៉ោងប្រហែល១៣និង០០នាទី ថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៧ តែមិនបានទៅរកទេ លុះម៉ោង១៦និង០០នាទីល្ងាច ថ្ងៃដដែល ទើបនាំគ្នាដើររកកូន ហើយក៏ប្រទះឃើញខោអាវ នៅមាត់ស្រះ ទើបនាំគ្នាចុះរាវរកតែម្តង ខណៈពេលនោះស្រាប់តែឃើញសាកសពកូន ទាំង០២នាក់ តែម្តង រួចយកមកលើគោករាយការណ៍ទៅសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ។

បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា បន្ទាប់ពីទទួលព៌តមាន ពីប្រជាពលរដ្ឋ រួចមក កម្លាំងប៉ុស្តិ៍ ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការពិនិត្យ និងស្រាវជ្រាវលើដងខ្លួនសាកសពជនរងគ្រោះទាំង២នាក់ រួចក៏បានសន្និដ្ឋានថា សាកសពជនរងគ្រោះ ប្រុស ស្រី ទាំង២នាក់ ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន។ ប្រភពបានបន្តថា កុមាររងគ្រោះទាំង២នាក់មានឈ្មោះ ៖ ទី១/ឈ្មោះ គី សុផាន ភេទ ស្រី អាយុ ៩ឆ្នាំ ជាសិស្សថ្នាក់ទី២  និង ទី២/ឈ្មោះ ធឿន សុផានិត ភេទ ប្រុស អាយុ ៥ ឆ្នាំ។ក្មេងទាំង២នាក់រស់នៅភូមិ គោកស្រម៉ ឃុំល្វា ស្រុក ពួក ខេត្តសៀមរាប ទាំងអស់គ្នា ហើយត្រូវជាបងប្អូនជីដូនមួយ ទឹកស្រះនោះមាន ទទឹង ១០ម៉ែត្រ បណ្តោយ ១០ម៉ែត្រ ជំរៅ១,៧០ម៉ែត្រនៅខាងជើងផ្ទះជនរងគ្រោះចំងាយ១៥០ម៉ែត្រ។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ក្មេង ប្រុស ស្រី ទាំង២នាក់ក្រោយពីធ្វើកុសលវិច្ច័យរួច ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី

...

18446982_1780121222302314_3799127322643819562_n18403206_1780121505635619_290902625790367020_n 18447230_1780121228968980_7430159217583920695_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print