តារាល្បីៗលេចមុខក្នុងពិធីខួបកំណើតកូនស្រីម្ចាស់ហាងសាច់អាំងហេងហេង

ចែករំលែក៖

ភ្នំពេញ ៖ តារាសម្តែង តារាចម្រៀង និងពិធីករប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមានក្នុងពិធីខួបកំណើតកូនស្រីថៅកែម្ចាស់ហាងសាច់អាំងហេងហេង។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃតី១១ខែឧសភាឆ្នាំ២០១៧នេះនៅហាងសាច់អាំងហេងហេង សាខាស្ទឹងមានជ័យ។

សិល្បករដែលបង្ហាញវត្តមានក្នុងរាត្រីនោះមានដូចជាកញ្ញា ទឹម រដ្ឋា កញ្ញា បេប៊ី កញ្ញា ទឹម វត្តី លោក ភឹម តារាវិបុល លោក ប៉ែន តុលា លោក ងួន សុបិន្ត លោក សាយ សៀរ៉ា និងតារាប្រុសស្រីជាច្រើនរូបទៀត។

កុមារី ហួត សុគន្ធនីតាវ័យ១៥ឆ្នាំ ដែលជាម្ចាស់ខួបបានលើកឡើងថា នេះគឺជាលើកទី១ដែលនាងបានរៀបចំពិធីខួបកំណើត ហើយមានវត្តមានសិល្បករសិល្បការិនីជាច្រើនរូបចូលរួម។ នាងថា សិល្បករដែលចូលរួមក្នុងឱកាសនេះគឺសុទ្ធសឹងតែជាអ្នកស្រលាញ់រាប់អានក្រុមគ្រួសារនាង ពិសេសគោរពស្រលាញ់អ្នកម៉ាក់របស់នាងផងដែរ បើទោះបីជាក្រុមគ្រួសារនាងមិនមានអ្នកប្រឡូកសិល្បៈក្តី។ នាងថាវាគឺជាកិត្តិយសម្រាប់នាងនិងក្រុមគ្រួសារ ហើយនាងរំពឹងថា ក្នុងឱកាសពីធីខួបកំណើត និងពិធីចែកអំណោយសប្បុរសធម៌ដែលក្រុមគ្រួសារនាងរៀបចំធ្វើលើកក្រោយទៀតនឹងមានវត្តមានពួកគាត់ចូលរួមបន្តផងដែរ។

កញ្ញា បេប៊ី ដែលចូលរួមក្នុងពិធីខួបកំណើតនេះបានលើកឡើងថាក្រុមគ្រួសារកុមារី ហ៊ួត សុគន្ធនីតា គឺស្រលាញ់រាប់អាននិងផ្តល់កិត្តិយសម្រាប់សិល្បករជាច្រើន។ នាងបន្តថាកន្លងមម្ចាស់ហាងសាច់អាំងហេងហេងនេះក៏ធ្លាប់បានចូលរួមការងារសង្គមជាច្រើនដែលមានវត្តមានសិល្បករសិល្បការិនីចូលរួមផងដែរ។ នាងជឿជាក់ថាតាមរយៈភាពរួសរាយរាក់ទាក់រាប់អានសិល្បករ ក៏ដូចជាអតិថិជននេះនឹងធ្វើឲ្យអាជីវកម្មលក់សាច់អាំងហេងហេងជាច្រើនសាខានឹងទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជន ៕ វឌ្ឍនា

IMG_8523 IMG_8513 IMG_8426 IMG_8422 IMG_8417

IMG_8431 IMG_8441 IMG_8454 IMG_8492 IMG_8511

...

IMG_8412

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print