Windows 10 មានចំនួនប្រើប្រាស់កើនដល់ 500 លាន active devices

ចែករំលែក៖

ប្រព័ន្ធ Windows 10 ដំឡើងជាមូលដ្ឋាននៅតែកើនឡើងជាលំដាប់។ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បានប្រកាសនៅថ្ងៃនេះ ថាប្រព័ន្ធប្រតិបត្តិការនេះឥឡូវមាន 500 លាន active devices ជាប្រចាំខែ កើនឡើងពី 400 លាន កាលពីខែកញ្ញា។ នោះហើយវានៅតែយឺតជាងពេលដែល Windows 10 របស់ក្រុមហ៊ុន Microsoft ត្រូវបានផ្តល់ជូនការ upgrades ដោយឥតគិតថ្លៃ។ វាជាការច្បាស់ណាស់ថាក្រុមហ៊ុន Microsoft បានឃើញការធ្លាក់ចុះខាងមុខ។ ខណៈពេលដែលដើមឡើយគ្រោងនឹងមានការដំឡើង Windows 10 ជាងពាន់លានដំឡើង នៅត្រឹមឆ្នាំ 2018 ។
បើសិនជាក្រុមហ៊ុន Microsoft ទទួលជោគជ័យក្នុងគំរោងរបស់គេ នោះនឹងចំនេញរាប់លានដុល្លារពីការចែកចាយដាក់អោយប្រើ Windows 10 នេះ។ ប្រសិនបើក្រុមហ៊ុន Microsoft ចង់សម្រេចគោលដៅឆាប់ វានឹងត្រូវការរកវិធីដើម្បីនាំយកប្រព័ន្ធប្រតិបត្តិការដើម្បីយកទៅកាន់ devices អោយកាន់តែច្រើនផងដែរ។ ក្រុមហ៊ុននេះនឹងមិនអាចបញ្ឈប់យុទ្ធសាស្រ្តចល័តរបស់ខ្លួនរយះពេលយូរជាងនេះពេកទេ ពីព្រោះត្រូវការរកវិធីណាមួយដើម្បីឈានទៅរកភាពជោគជ័យក្នុងគំរោងការណ៍នេះ ។
unnamed (5)
ហេង លក្ខិណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print