មន្ទីរប្រឆាំងគ្រឿងញៀនបង្ហាញមុខជនជួញដូរគ្រឿង ញៀនទាំង៣រូប ក្នុងនោះមានម្នាក់ គឺជាទណ្ឌិតកំពុងជាប់ឃុំ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ មន្ទីរប្រឆាំងគ្រឿងញៀនបានបង្ហាញមុខ ជនជួញដូរគ្រឿង ញៀនទាំង៣រូប ក្រោយចាប់ខ្លួនកាលពីថ្ងៃទី០៨ ខែឧសភា ដោយ២នាក់ចាប់ខ្លួន នៅតាមផ្លូវ លេខ១២៦ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ និងម្នាក់ទៀតជាទណ្ឌិត ជាប់ឃុំនៅបន្ទប់លេខ១៩ ក្នុងពន្ធនាគារខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី សាន សុទ្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់អ្នកកាសែតឲ្យដឹងថា ប្រតិបត្តិការតាមបង្ក្រាប ក្រុមជួញដូរគ្រឿងញៀន ទាំងនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ពីតំណាងអយ្យការ ។

គួរបញ្ជាក់ថា ក្រុមជួញដូរគ្រឿងញៀនទាំង៣នាក់ ក្នុងនោះ មានម្នាក់ គឺជាទណ្ឌិតកំពុងជាប់ឃុំក្នុងពន្ធនាគាខេត្តសៀមរាប ហើយក៏ជាអ្នកបញ្ជាចេញពីពន្ធនាគារផងដែរ ក្នុងនោះដកហូត ថ្នាំញៀនជិត១ គីឡូក្រាមផងដែរ ៕

IMG_3246

...

IMG_3238 IMG_3240 IMG_3242 IMG_3244 IMG_3247

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print