បុរសម្នាក់បើកម៉ូតូឡើងវ៉ារថយន្តក្នុងស្ថានភាពគ្រោះថ្នាក់ជ្រលទៅបុករថយន្តទួរីសស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តកណ្តាល ៖  បុរសម្នាក់បើកម៉ូតូបោះពួយយ៉ាងលឿនឡើងវ៉ារថយន្តនៅខាងមុខក្នុងស្ថានភាពគ្រោះថ្នាក់ បណ្តាលឲ្យជ្រុលទៅបុករថយន្តទួរីសបើកច្រាស់ទិសគ្នាពេញមួយទំហឹងដួលបោកទៅលើផ្លូវស្លាប់យ៉ាងអណោចអធម័ កាលពីវេលាម៉ោង១៣ និង១០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបាឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ ញន ដារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិស៊ីធរកើត ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FY-8164 ។ ចំណែកឯរថយន្តទួរីស ម៉ាកសាំយ៉ុង ពណ៌ខៀវលាយក្រហម ពាក់ស្លាកលេខភ្នំពេញ2AC-7728 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានចុះគេចខ្លួន បាត់ស្រមោល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបាន ឃើញជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុជនរងគ្រោះបានបន្ថែមល្បឿនម៉ូតូឡើងវ៉ារថយន្តនៅខាងមុខក្នុងស្ថានភាពគ្រោះថ្នាក់ ទើបបណ្តាលឲ្យជ្រុលទៅបុកជាមួយរថយន្តទួរីសកំពុងបើកបរច្រាស់ទិសគ្នាពេញមួយទំហឹងស្លាប់យ៉ាងអណោចអធ័ម។

បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

...

2017-05-12-PHOTO-00001276 2017-05-12-PHOTO-00001277 2017-05-12-PHOTO-00001279

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print