អាវុធហត្ថខេត្តកំពង់ចាមឃាត់មុខសញ្ញាជួញដូរថ្នាំញៀន៤នាក់ ដកហូតវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តកំពង់ចាម កម្លំាងកងរាជអាវុធហត្ថខេត្តឃាត់ជនសង្ស័យបាន៤នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន នៅចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុង-ខេត្តកំពង់ចាម កាលពីវេលាម៉ោង០០និង៣០នាទី យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ។

ជំហានដំបូងសមត្ថកិច្ចឃាត់ឈ្មោះ អឿន សំអាត  ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម , និង ឈ្មោះ លី ស្រី ម៊ៅ ភេទស្រី អាយុ៣១ឆ្នាំ រស់នៅផ្ទះជួល ស្ថិតក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

វត្ថុតាងដកហូតបានរួមមាន ៖ ម្សៅក្រាមពណ៌សចំនួន១កញ្ចប់តូច ទម្ងន់ 0.16 ក្រាម , ទូរសព្ទ័ដៃ ២ គ្រឿង ។

មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថា យោងតាមការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ទើបនៅវេលាម៉ោង១០ និង០០នាទី កម្លាំងជំនាញបានបន្តចុះទៅឆែកឆេរផ្ទះជួលរបស់ជនសង្ស័យ ដែលមានទីតាំងស្ថិតក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ជាលទ្ធផល កម្លាំងឃាត់ខ្លួនជនសង្ស័យបាន១នាក់ ឈ្មោះ បាន បឹង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅស្រុកគីរីវង់ ខេត្តតាកែវ និង ដកហូតបានថង់ផ្លាស់ស្ទិចសម្រាប់វេចខ្ចប់គ្រឿងញ្ញៀនមួយចំនួនឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញ្ញៀន ។

មន្រ្តីកងរាជអាវុធហត្ថបានបន្តឲ្យដឹងថា លុះមកដល់ម៉ោង១១យប់ ថ្ងៃខែឆ្នាំដដែល មានជនសង្ស័យទូរស័ព្ទមកសុំទិញថ្នាំញៀនពីជនសង្ស័យខាងលើ ។ ភ្លាមនោះកំលាំងជំនាញយើងបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ យន ពិសី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅចំណុចភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ជំនាញកំពុងចាត់ការតាមនីតិវិធីបញ្ជូនទៅតុលាការ ៕  វណ្ណះ

...

a4c64d2b-e4f3-4f8c-b559-0326097e29c2 39339d35-10e6-4e4e-9847-7b3380b093e4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print