ប្រទះឃើញសពបុរសម្នាក់យកខោចង.កនៅដើមរាំងកណ្តាលបឹងមិនស្គាល់អត្តសញ្ញណ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋនេសាទត្រីប្រទះឃើញសពបុរសម្នាក់ យកខោរបស់ខ្លួនចងកជ្ជាប់ទៅនិងដើមរាំងកណ្តាលបឹងមួយលន្លែងមានសភាពហើមស្អុយរលួយទៅហើយមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវម៉ោង៥:៣០នាទីព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧នៅចំណុចដើមរាំងក្នុងបឹងអូឈូកមួយកន្លែងចំងាយពីភូមិប្រហែល៣គីឡូស្ថិតនៅក្រុមទី១០ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។

សពបុរសដែលធ្វើអត្តឃាតដោយចងកនោះមិនត្រូវបានគេស្គាលឈ្មោះទេមានអាយុប្រហែលជាង៤០ឆ្នាំហើយសពអាចស្លាប់ប្រហែល ២អាទិត្យមកហើយព្រោះសពមានសភាពហើមស្អុយរលួយទៅហើយ។

តាមប្រភពព័តមានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនប្រទះឃើយសពមានប្រជាពលរដ្ឋអ្នកនេសាទត្រីម្នាក់បានដើរទៅលើកលបត្រីដែលដាក់នៅក្នុងបឹងខាងលើខណៈពេលដើរទៅដល់កន្លែងកើតហេតុស្រាប់តែមានក្លិនស្អុយក៏ដើរទៅមើលស្រាប់តេឃើញបុរសម្នាក់យកខោខ្មៅជើងវែងដោយមិនពាក់អាវស្លៀកខោលីអូមានសភាពហើមស្អុយរលួយទៅហើយពេលឃើញបែបភ្លាមៗនោះក៏បានរត់ទៅប្តឹងសមត្ថ កិច្ចមូលរដ្ឋានឱ្យចុះមកពិនិត្យនៅកន្លែងកើតហេតុ។ក្រោយមកសមត្ថកិច្ចមូលរដ្ឋានបានចុះទៅកន្លេងកើតហេតុនិងរាយការណ៍ទៅសមត្ថកិច្ចជំនាញឱ្យចុះមកពិនិត្យ ។

សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា បន្ទាប់ពីសមត្ថជំនាញចុះទៅដល់កន្លែងកើតហេតុធ្វើកសលវិច្ច័យរួចរាល់ហើយបានបញ្ជក់ថា សព ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតដោយយកខោស្លៀកខ្លួនឯងចងកសម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដមែនហើយសពត្រូវបានដឹកយកទៅតម្កលនៅវត្តសំបួរមាស ស្ថិតនៅក្នុងភូមិមល សង្កាត់ដង្កោខណ្ឌដង្កោ ដើម្បីរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី  ៕  ជ្រោយពេជ្រ

...

image2image3 image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print