បាត់ប្ដី២ថ្ងៃ ស្ត្រីម្នាក់រត់មកប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅឲ្យជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់បន្ទាប់ពីបាត់ប្តីចំនួន២ថ្ងៃដោយប្តីបានទៅជាមួយមិត្តភ័ក្ត្ររួមទាំងជិះម៉ូតូទៅជាមួយផងនោះដោយមានចិត្តភ័យខ្លាចគេធ្វើបាបទើបធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅខណ្ឌពោធិ៍សែនជ័យសុំឲ្យជួយអន្តរាគន៍ស្វែងរកប្ដីរបស់គាត់ កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ។

ស្រ្តីខាងលើឈ្មោះ វន សាមាស អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរស្នាក់នៅក្នុងភូមិកប់គង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិព្រៃញី ឃុំដូនព្រំ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ចំណែកបុរសជាប្ដីដែលបាត់ខ្លួននោះឈ្មោះ ង៉ែត រ៉ាមី អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅក្នុងភូមិជាមួយគ្នា និងមានស្រុកកំណើតនៅក្នុងភូមិទួលត្បែង ឃុំលាយបូរណ៍ស្រុកត្រាំកក់ ខេត្តតាកែវ ប៉ុន្ដែបានឈប់ពីការងារបើករថយន្ត រយៈពេល១អាទិត្យកន្លងមកហើយ។
ម៉ូតូដែលប្តីជិះចេញទៅនោះម៉ាកហុនដាឌ្រីមស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1K 6327។

ស្រ្តីរូបនោះបាននិយាយថា នាងនិងបុរសជាប្ដីនោះ បានរៀបការជាមួយគ្នារយៈពេល៤ឆ្នាំកន្លងមក ហើយ ប៉ុន្តែអត់មានកូននោះឡើយ ក្រោយពេលរៀបការគាត់ធ្វើជាកម្មការិនីរោងចក្រកាត់ដេរ ចំណែកប្ដីបានធ្វើជា អ្នកបើកបររថយន្ត និងបានស្នាក់នៅជាមួយគ្នានៅក្នុងភូមិកប់គងនោះ។លុះនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ខណៈគាត់ចេញទៅធ្វើការបាត់ ប្ដីបានចេញពីផ្ទះបាត់ដែរដោយបានយកសត្វទា ទើបនិងទិញពីអ្នក ជិតខាងទៅទុកចិញ្ចឹមនៅឯស្រុកក្នុងខេត្តតាកែវ។រហូតដល់ម៉ោងជាង៩ព្រឹកថ្ងៃដដែល គាត់បានខលទៅប្ដីប្រាប់ថា យក ទាទៅដល់ផ្ទះនៅឯស្រុកហើយ និងរៀបចំត្រឡប់ទៅវិញហើយ ប៉ុន្តែក្រោយពេលចេញពីធ្វើការវិញ ម៉ោងជាង១១អត់ឃើញប្ដីនៅផ្ទះគាត់បានខលទៅម្ដងទៀត ស្រាប់តែខលអត់ចូលឡើយ ទើបនៅវេលា ម៉ោង២រសៀលថ្ងៃ ដដែលនោះគាត់បានខលទៅម្ដាយក្មេក ម្ដាយប្រាប់ថាប្ដីគាត់ហូបបាយរួចចេញទៅបាត់យូរហើយ ប៉ុន្ដែគាត់ មិនបានឃើញប្ដីមកឡើយគឺបានបាត់រហូតមិនដឹងថាទៅដល់ណានោះទេ។

ស្រ្តីរូបនោះបានបន្តទៀតថា លុះដល់ថ្ងៃទី១៥ ខែឧសភា គាត់បានខលទៅសួរមិត្តភក្ដ្រប្ដីដែលធ្លាប់ដើរលេង ជាមួយគ្នាប្រាប់ថា ប្ដីនាងបានឡើងទៅភ្នំពេញវិញហើយ ដើម្បីរកការងារធ្វើនៅ ម្ដុំផ្សារថ្មី ពេលនោះ នាងបានពឹងឲ្យជូននាងទៅរកប្ដី ប៉ុន្តែមិត្តភក្ដ្រប្ដីនោះប្រាប់ថាអត់បានទេ ចាំស្អែក (ថ្ងៃទី១៦)ទើបជូនបាន លុះដល់ថ្ងៃនោះនាងខលទៅម្ដងទៀត ស្រាប់តែបិទទូរស័ព្ទបាត់ទៅហើយខលមិន ចូលឡើយ។គាត់មានការបារម្ភណ៍ខ្លាចប្ដីត្រូវមិត្តភក្ដ្រ ល្បួងទៅធ្វើបាបយកម៉ូតូ ហើយដោយសារតែបែបនេះទើប គាត់សម្រេចចិត្តទៅប្ដឹងសុំការអន្តរា គមន៏ពីកម្លាំងនគរបាល ឲ្យជួយស្វែងរកប្ដីនាងផងព្រោះពេលនេះគាត់ មិនអាចទាក់ទងប្ដីបានឡើយ ៕ សុខាសែនជ័យ

...

image2 image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print