ទីតាំងជ្រៀកឈើគ្រញូងមួយកន្លែងត្រូវបានបង្រ្កាប

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ទីតាំងស្តុកនិងជ្រៀកឈើក្រញូងដ៍ធំមួយកន្លែងដែលគេស្គាល់ថៅកែរជាជនជាតិវៀតណាមឈ្មោះ ង្វៀង ធីម៉ាយ (ហៅយាយម៉ាយ)ស្ថិតក្នុងព្រៃខាងជើងភូមិ105 ជាប់ព្រុំប្រទល់ស្រុក ត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានបង្ក្រាប។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ឃុន ប៊ុនហេង នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង សហការណ៍ជាមួយសមត្ថកិច្ចចម្រុះចុះបង្រ្កាបកាលពីវេលាម៉ោង12ថ្ងៃត្រង់ នាថ្ងៃទី16 ខែឧសភា ឆ្នាំ2017 ។

លោក ឃុន ប៊ុនហេង បានអោយដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមនាទីតាំងស្តុបនិងច្រៀកឈើក្រញូងក្នុងទីតាំងកើតហេតុខាងលើ លោកក៍បានសុំគោលការចុះបង្រ្កាបភ្លាមៗផងដែរ ។ លុះទៅដល់ទីតាំងដោយសារតែម្ចាស់និងកម្មករដឹងខ្លួនទាន់ក៍បានគេចខ្លួនមុនកម្លាំងចម្រុះទៅដល់ព្រមទាំងដឹកជញ្ជូនឈើក្រញូងទៅផង ដោយបន្សល់ទុកវត្ថុតាងសម្ភារៈនិងឧប្បករណ៍ច្រៀកឈើក្រញូង ក្នុងនោះរួមមាន តាបច្រៀកចំនួន4 តាបខ្វៀលចំនួន2 និងម៉ាស៊ីនម៉ាកយ៉ាំងដុងចំនួន5 ។ បន្ទាប់ពីរឹបអូសបានវត្ថុតាង កម្លាំងរដ្ឋបាលព្រៃឈើបានយកទៅរក្សារទុកក្នុងស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្ថិតក្នុងចំណុចព្រៃស្អាក ស្រុកអន្លង់វែង ។

បើតាមសមត្ថកិច្ចចម្រុះបានអោយដឹងថា ឈ្មួញឈើក្រញូងជាជនជាតិវៀតណាមឈ្មោះ ង្វៀង ធីម៉ាយ(ហៅយាយម៉ាយ)ខាងលើធ្លាប់ត្រូវបានកម្លាំងចំរុះបង្រ្កាបជាច្រើនដងមកហើយ និងបានប្រើអំពើហឹង្សារលើអ្នកសារព័ត៍មានជាច្រើនលើកទៀត ហើយការដឹកជញ្ជូនឈើក្រញូងរបស់ឈ្មួញខាងលើគឺដឹកទាំងថ្ងៃតែម្តង ដោយសមត្ថកិច្ចក្នុងស្រុកមិនអាចបង្រ្កាបនោះទេ ហើយការបង្រ្កាបលើកនេះគឺមានបទបញ្ជាចេញពីក្រសួងនោះទេ ៕ ប៉ែន នួន

...

IMG_3415 IMG_3416

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print