កូរ៉េខាងត្បូងភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងជើងឡើងវិញ

ចែករំលែក៖

អ្នកនាំពាក្យ ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងលោកLee Duk haeng បានបញ្ចាក់ថា ទីក្រុងសេអូលមានបំណងចង់បង្កើតបណ្តាញទំនាក់ទំនងជាមួយកូរ៉េខាងជើងឡើងវិញ ដើម្បីដោះស្រាយស្ថានភាពឲ្យបានទាន់ពេលវេលា។

ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា ការតផ្ជាប់ ប្រព័ន្ធទំនាក់ទំនង ជាមួយកូរ៉ែខាងជើងមានសារសំខាន់យ៉ាងខ្លាំង  ក្នុងពេលដែលប្រធានាធិបតី កូរ៉េខាងត្បូងលោក Moon Jae In មានគោលនយោបាយ ផ្សះផ្សាជាមួយកូរ៉េខាងជើង ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី១៧ខែឧសភា អ្នកនាំពាក្យ ក្រសួងឯកភាពជាតិកូរ៉ែខាងត្បូង លោក Lee Duk Haeng បញ្ចាក់ថា ទីក្រុងសេអូលនៅតែរក្សា គោលជំហរ ពីការចចាររវាងប្រទេសទាំងពីរ ដែលត្រូវកាត់ផ្តាចជាច្រើនឆ្នាំមកហើយនោះ។

លោក បន្តទៀតថា កូរ៉េខាងជើង នឹងត្រូតពិនិត្យឡើងវិញ រាល់បញ្ហាទំនាក់ទំនង ទ្វេភាគី  ក្រោយពេលបានផ្អាកដោយសារតែការ សាកល្បងកាំជ្រួចមីស៊ីលនិងបរមាណូរបស់កូរ៉េខាងជើង។ នៅពេលនេះ មិនទាន់មានសញ្ញាពិភាក្សាគ្នានៅឡើយទេ ក្នុងពេលដែលកូរ៉េខាងជើង នៅតែបន្តសាកល្បងមីស៊ីល ។

ក្នុងពេលជាមួយគ្នានេះ កូរ៉េខាងជើង បានស្នើរដល់ កូរ៉េខាងត្បូង អនុវត្តិតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា មុនពេលផ្សះផ្សាជាតិសាស្ត្រ។

កាលពិខែកុម្ភៈឆ្នាំ២០១៦ កូរ៉េខាងជើង បានកាត់ផ្តាច់ បណ្តាញទំនាក់ទំនង ប្រទេសទាំងពីរ  ក្រោយពេលបណ្តេញ ក្រុមអ្នកជំនួញ កូរ៉េខាងត្បូងចេញពីតំបន់ឧស្សាហកម្មរួមគេស៊ុង  និងក្រោយពេលកូរ៉េខាងត្បូងសម្រេច បិទទ្វាតំបន់នោះតែម្តង។

បណ្តាញទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានការិយាល័យនៅស្រុក Panmunjom ដែលបង្កើតឡើង នៅឆ្នាំ១៩៧១ ប៉ុន្តែត្រូវបានផ្អាក់ក្រោយទំនាក់ទំនងកូរ៉េទាំងពីរប្រឈមមុខតានតឹងដាក់គ្នា៕

...

SEOUL, SOUTH KOREA - MAY 10:  South Korea's new President Moon Jae-In speaks during a press conference at the presidential Blue House on May 10, 2017 in Seoul, South Korea. Moon Jae-in of Democratic Party, was elected as the new president of South Korea in the election held on May 9, 2017.  (Photo by Kim Min-Hee-Pool/Getty Images)
SEOUL, SOUTH KOREA – MAY 10: South Korea’s new President Moon Jae-In speaks during a press conference at the presidential Blue House on May 10, 2017 in Seoul, South Korea. Moon Jae-in of Democratic Party, was elected as the new president of South Korea in the election held on May 9, 2017. (Photo by Kim Min-Hee-Pool/Getty Images)

korea-deal

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print