ចោទប្រកាន់យុវជនម្នាក់ដែលរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ

ចែករំលែក៖

ខេត្តកណ្ដាល ៖ យុវជនម្នាក់ត្រូវបានចោទប្រកាន់ជាផ្លូវការណ៍ នៅរសៀលថ្ងៃទី១៧ ខែឧសភា នេះ ពាក់ព័ន្ធបទល្មើសរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ។

លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ថ្លែងថា យុវជនឈ្មោះ រិន ផានិត អាយុ១៧ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទ ” រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ” តាមមាត្រា៤២ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ។

បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការតាមនីតិវិធី ។

យុវជនរូបនេះ ត្រូវបាននគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៥ ខែឧសភា នៅចំណុចភូមិព្រែកដូង ឃុំព្រែកដូង ស្រុកកៀនស្វាយ  ៕   ដោយ៖ចេស្តា

...

4962ef14-2a44-4154-b9b4-369f22a22824

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print