ពលរដ្ឋដឹកដីចាក់មុខប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ សល់ពីសង្គ្រាម១គ្រាប់

ចែករំលែក៖

ខេត្តសៀមរាប ៖ ពលរដ្ឋស៊ីឈ្មួលដឹកដីលក់ បានទៅជីកទិញដីដឹកយកមកលក់ឱ្យប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម ខណៈកំពុងកាយដីចេញពីឡាន ក៏ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១គ្រាប់ រួចយកទៅឱ្យមន្ត្រីប៉ុស្តិ៍សង្កាត់ស្លក្រាម ដើម្បីរាយការណ៍ទៅឱ្យខាងអង្គភាពស៊ីម៉ាក មកទទួលយកទៅកំទេចចោល  ហេតុការប្រទះឃើញគា្រប់មិនទាន់ផ្ទុះចំនួន១គ្រាប់នោះកើតឡើងនៅវេលាម៉ោង៩និង៥៥ នាទី ព្រឹក ថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៧ ក្នុងបរិវេនសង្កាត់ស្លក្រាម មុខប៉ុស្តិ៍នគរបាល ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមប្រភពពីមន្ត្រីប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាមបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៧ បន្ទាប់ពីបានទិញដីចាក់នៅ មុខប៉ុស្តិ៍ ដើម្បីកុំឱ្យបែកភក់ នៅមុនមានភ្លៀងធ្លាប់ ទើបលោកប្រធានប៉ុស្តិ៍បានឱ្យគេយកដី១ឡាន ក្នុងតម្លៃ ១៧ដុល្លា ខណៈពេលឡានកំពុងយកមកចាក់ ស្រាប់តែប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១គ្រាប់ ។

ប្រភពបានបន្តថា ក្រោយពីបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះរួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការជាមួយ កម្លាំងការិយាល័យជំនាញគ្រប់គ្រង់អាវុធជាតិផ្ទុះ បានធ្វើការប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែល សេសសល់ពីសម័យសង្រ្គាមធុន105mm ចំនួន01គ្រាប់ ប្រភេទគ្រាប់ផ្លោង ឱ្យទៅអង្គការស៊ីម៉ាក ដើម្បី់យកទៅកម្ទេចចោលដែលមានទីតាំងស្ថិតនៅចំណុចភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ ខេត្តសៀមរាប ៕  ប៊ុន រិទ្ធី

...

18485307_1783777278603375_8315792249665991117_n18485880_1783777301936706_1324806300294939644_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print