ស្ត្រីម្នាក់ខឹងថៅកែស្តីឲ្យរឿងលួចលុយ៤មុឺនរៀលទៅធ្វើយ័ន ជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋនាំគ្នារត់ទៅមើល នារីស្រ្តីម្នាក់ ខណះដែលរូបគាត់ជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាតែសំណាងល្អមានអ្នកនេសាទនៅជិតនោះជួយសង្គ្រោះទាន់ពេលវេលា ។

ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣ រសៀល ថ្ងែទី១៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ធួន ភេទស្រីអាយុ៣០ឆ្នាំមុខរបកាត់ដេរនៅផ្ទះដេរស៊ីឡូស្នាក់ទូលទំពូងខណ្ឌចំការមន និងមានកូនមួយប្តីឈ្មោះប៊ុនណា មុខរបរនិងទីកន្លែងស្នាក់នៅជាមួយគ្នា ។

ប្រភពព័ត៌មានពីស្រ្តីរងគ្រោះនិយាយបណ្ដើរយំបណ្ដើរ បានឲ្យដឹងថា មូលហេតុដែលរូបនាងជិះម៉ូតឌុបមកលោតសម្លាប់ខ្លួន គឺដោយសារតែខឹងនិងថៅកែស្តីបន្តោសឲ្យ រឿលួចលុយថៅចែម្ចាស់ផ្ទះចំនួន១០ដុល្លារ យកមកធ្វើយន័ដើម្បីឲ្យថៅស្រលាញ់ពេលថៅកែដឹងក៏ស្ដីបន្ទោស ទើបនាងសម្រេចចិត្តជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លួនតែម្តង ។បន្ទាប់ពីរូបនាងបានធ្លាក់ចូលក្នុងទឹកទន្លេរហើយដោយមានស្រែកឲ្យជួយផងនោះ ត្រូវបានខ្មែរឥស្លាមដែលកំពុងរាយមង មកជួយអន្តរគមន៍ទាន់ពេលវេលា ។ ហើយភ្លាមៗនោះសមត្តកិច្ចមូលដ្ឋានក៏បានមកយកទៅសាកសួរតែនារីខាងលើមកនព្រមនិយាយគិតតែបិតមុខដើរចេញ ។
ក្រោយកើតហេតុសមត្ថកិច្ចដែលនៅប្រចាំការនៅគោលស្ពាន បាននាំស្រ្តីរងគ្រោះមកសាកសួរមូលហេតុរូបនាងគិតតែពីយំមិននិយាយអ្វីទាំងអស់ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការទំនាក់ទំនងក្រុមគ្រួសារស្ត្រីរងគ្រោះយកត្រលប់ទៅផ្ទះវិញ ៕ ស តារា

...

IMG_3678 IMG_3679 IMG_3680 IMG_3681 IMG_3682

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print