ក្រុមហ៊ុន Apple បានបដិសេធមិនផ្តល់សំណងដល់ស្ត្រី អូស្រ្តាលីម្នាក់ដែលបានប្រើប្រា ស់កាស Beats របស់នាងដើម្បីស្ដាប់ចំរៀងនៅលើ យន្តហោះហើយនាងគេងលក់ទាំងកាសជាប់ ត្រចៀក ស្រាប់តែពេលនោះកាស Beats ក៏ផ្ទុះកក្រើកឡើងក្នុងមុខរបស់នា ង។ យោងតាមគេហទំព័រប្រទេសអូស្រ្តាលី Adelaide Now ក្រុមហ៊ុន Apple បាននិយាយថាពួកគេបានធ្វើការស៊ើ បអង្កេតឧបទ្ទវហេតុនេះ និង កំណត់ថាបញ្ហានេះមកពីថ្មកាស Beats មានបញ្ហារឺយ៉ាងណានោះ ។
កាស Beats ដែលស្ត្រីអូស្រ្តាលីម្នាក់បានប្ រើនោះ គឺជាកាសម៉ូដែលស៊េរីចាស់ ដែលបានចេញលក់នៅក្នុងឆ្នាំ 2014 ដែលតម្រូវឱ្យមានថ្មបន្ថែមដើម្បី ដំណើរការបាន។ ស្ត្រីម្នាក់ដែលជាជនអនាមិកនេះ បាននិយាយថា នាងពិតជាខកចិត្តជាមួយនឹងការសម្ រេចចិត្តរបស់ក្រុមហ៊ុន Apple ។ ទោះបីជាស្ត្រីនោះបានរលាកនៅលើមុខ និង ដៃរបស់នាង ហើយពេលនេះនាងកំពុងស្វែងរកសំណងបា នកាសថ្មី និង ខោអាវថ្មីរបស់នាងដែលបានប្រលាក់ ដោយសារការផ្ទុះនេះ។ គេហទំព័រ Engadget បានទាក់ទងទៅខាងក្រុមហ៊ុន Apple ដើម្បីសុំការអត្ថាធិប្បាយ ហើយ Engadget នឹងបរិយាយបន្ថែមទៀតប្រសិនបើពួ កគេបានទទួលការអត្ថាធិប្បាយពីក្ រុមហ៊ុន Apple។
នេះមិនមែនជាលើកទីមួយទេដែលកាស Beats មានបញ្ហាថ្ម។ នៅឆ្នាំ 2015 ក្រុមហ៊ុន Apple បានប្រមូលយក Beats Pill XL speaker មកវិញដោយសារតែវាមានកំដៅខ្លាំងនៅ ពេលប្រើប្រាស់ និងអាចឆេះឡើងក្នុងតួម៉ាសុីន។ បន្ទាប់ពីឧប្បត្តិហេតុផ្ទុះកាស Beats នៅលើមុខស្ត្រីជនជាតិ អូស្ត្រាលីម្នាក់ក្នុងខែកុម្ភៈ និយ័តករអូស្រ្តាលីបានចេញការព្ រមានអោយយកថ្មចេញពីក្នុងកាសនៅពេ លអត់ប្រើប្រាស់ ។ វាមិនទាន់ច្បាស់ទេថាតើមានគោលកា រណ៍ណាផ្សេងទៀតដែលនឹងត្រូវបានរា រាំងនៅក្នុងករណីផ្ទុះនេះ ៕ ហេង លក្ខិណា