បើករថយន្ដបុករះពីខណ្ឌចំការមន រហូតដល់ខណ្ឌទួលគោក ប្រជាពលរដ្ឋដេញចាប់បានវាយកម្ទេចរថយន្ដ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដកាមរីហាយព្រីតបុករៈតាំងពីខណ្ឌចំកាមនហើយព្យាយាមបើកគេចខ្លួនដល់ខណ្ឌទួលគោកបុកម៉ូតូពីរគ្រឿងទៀតបណ្ដាលអោយរបួសធ្ងន់ពីរនាក់ទៀតហើយព្យាយាមបើករហូតមកដល់ជិតអធិការខណ្ឌទួលគោកទៅបុករថយន្ដកាមរីបាឡែនមួយគ្រឿងទៀតដែលចតនៅចិញ្ចើមផ្លូវទើបរថយន្ដទៅមុខលែងរួចឃាត់បានតែម្ដង ហើយប្រជាពលរដ្ឋនាំគ្នាព្រួតវាយកម្ទេចរថយន្ដខូចខាតស្ទើរទាំងស្រុង តែសំណាងល្អម្ចាស់រថយន្ដរត់គេចខ្លួនចូលក្នុងហាងខារ៉ាអូខេដែលនៅក្បែរនោះទើបផុតពីគ្រោះថ្នាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង១៥នាទីយប់ថ្ងៃទី១៩ ខែឩសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រថយន្ដបង្កម៉ាកកាមរីហាយព្រីត ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AB-1990 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។ ចំណែករថយន្ដមួយគ្រឿងទៀតម៉ាកកាមរីបាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2U-7557 ។
តាមសាក្សីដែលឃើញហេតុការណ៍និងដេញតាមពីក្រោយបានអោយដឹងថា នៅមុនពេលកើតហេតុគឺរថយន្ដបង្កបានបុកម៉ូតូមួយគ្រឿងនៅម្ដុំបឹងកេងកងដោយខូចខាតបន្តិតបន្ទួចប៉ុណ្ណោះតែមិនបានឈប់ដោះស្រាយនោះទេ។ ប្រភពបានបន្តថាដោយឃើញរថយន្ដមិនព្រមឈប់ដោះស្រាយក៏នាំគ្នាដេញតាមពីក្រោយរហូតមកដល់ជិតផ្សារដេប៉ូក៏បុកម៉ូតូពីរគ្រឿងទៀតបណ្ដាលអោយមនុស្សពីរនាក់រងរបួសធ្ងន់ហើយរថយន្ដនៅតែមិនឈប់ដោយបើករត់រហូតមកដល់ផ្លូវលេខ២៦១ជិតអធិការដ្ឋាននគរបាលខណ្ឌទួលគោករថយន្ដក៏ទៅបុករថយន្ដកាមរីបាឡែនមួយគ្រឿងទៀតដែលម្ចាស់ឈប់នៅលើចិញ្ចើមផ្លូវទើបរថយន្ដទៅមុខឡែងរួច។
បន្ទាប់ពីបុកកៀបជាប់គ្នាហើយម្ចាស់រថយន្ដបើកទ្វាររថយន្ដចុះរត់គេចខ្លួនចូលក្នុងហាងខារ៉ាអូខេដែលនៅក្បែរនោះព្រោះខ្លាចប្រជាពលរដ្ឋព្រូតគ្នាវាយ។ ចំណែករថយន្ដបង្កវិញប្រជាពលរដ្ឋនាំគ្នាយកដុំថ្មដុំឥដ្ឋវាយស្ទើរខ្ទេចរថយន្ដទាំងស្រុង។
ក្រោយមកទើបកំលាំងសមត្ថកិច្ចចុះទៅរំដោះជនបង្កចេញពីកន្លែងកើតហេតុយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រីឯរថយន្ដកំលាំងជំនាញចុះធ្វើការវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕  សុខាសែនជ័យ
image1 image2 image3


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print