ខេត្តកំពង់ស្ពឺ ៖ ឈើធ្នង់ជាច្រើនដុំដែលឈ្មួញបានបន្លំដឹកតាមឡានបែនចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់គោលបំណងឆ្ពៅទៅក្រុងច្បារមនត្រូវបានខាងអង្គការវ៉ាយអេតតាមស្ទាក់ចាប់បានទាំងថ្ងៃនៅក្បែរស្នាក់ការដែនជម្រ្សត្វព្រៃភ្នំឱរ៉ាល់តែម្តង។
ការស្ទាក់ចាប់នេះធ្វើឡើងកាលពីវេលាម៉ោង០១និង ៣០នាទី ថ្ងៃទី២២.០៥.២០១៧ នៅលេីផ្លូវជាតិលេខ ៤៤ នៅចំណុចភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។
ប្រភពពីមន្ត្រីអង្គការវ៉ាយអេដប្រាប់ថាបន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីមន្ត្រីអាវុធហត្ថស្រុកឱរ៉ាល់អំពីសកម្មភាពដឹកឈើរបស់ក្រុមឈ្មួញកម្លាំងរបស់ខាងអង្គារបានត្រៀមលក្ខណៈចាំឃ្កាំមើលរហូតប្រទះឃើញរថយន្តមុខសញ្ញ្ាក៏ធ្វើការបង្ក្រាបនៅក្បែរស្នាក់ការដែនជំរកសត្វព្រៃភ្នំឱរ៉ាលតែម្តង។រថយន្តដែកខាងអង្គការឃាត់បានជារថយន្តម៉ាកនីស្សាន់(បែន ចំណុះ៥តោន) ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ KPS.0396 ដឹកឈេី
ប្រភេទធ្នង់ ជាច្រើនដុំពេញទ្រុងរថយន្ត (អ្នកបេីកបរ
ចុះរត់គេចខ្លួនបាត់) ។
បច្ចុប្បន្ន ឈេីមិនទាន់បានវ៉ាស់វែងនៅទ្បើយ ត្រូវបានយកមករក្សាទុកនៅ ស្នាក់ការអង្គការវ៉ាយអេត ស្ថិតនៅឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រជាពលរថ្ឋបានលើកឡើងថាវាមិនមែនលើកទី១ទេដែលការបង្ក្រាបឈើរបស់សមត្ថកិច្ចផ្សេងៗធ្វើឡើងក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់នេះ។មិនដឹងថាតើអស់លោកមន្ត្រីឧទ្យានុរ័ក្សដែលខាងក្រសួងដាក់មកអោយបំរើការងារដើម្បីការពារព្រៃឈើវល់កិច្ចការអ្វីខ្លះនោះទេទើបបានជាឈ្មួញដឹកឈើចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ដែលជាដែនសមត្ថកិច្ចរបស់ខ្លួនទាំងថ្ងៃបានយ៉ាងរំភើយបែបនេះ?
មហាជនបានរិះគន់ថាសង្ស័យក្រុមមន្ត្រីឧទ្យានុរ័ក្សទាំងនោះដេកលក់ទាំងថ្ងៃហើយមើលទៅបានជាមិនដឹងថាឈ្មួញចូលកាប់និងដឹកឈើចេញពីដែនសមត្ថកិច្ចរបស់ខ្លួនបានយ៉ាងស្រួលបែបនេះ។ជាងនេះទៅទៀតការដែលមានសេចក្តីរាយការណ៍ដើម្បីបង្ក្រាបនេះគឺសង្ស័យថាផ្តើនចេញពីរឿងលាភសក្ការៈប៉ុណ្ណោះព្រោះអ្នកណាក៏ដឹងដែរថារឿងឈ្មួញដឹកឈើគឺទាក់ទងជាមួយមេៗគ្រាក់ៗអស់ហើយធ្វើអោយមេរងៗនិងកូនចៅចង់ដាច់បាយទើបកូនចៅរាយការណ៍អោយចាប់បែបនេះបើមិនដូច្នោះទេកុំសង្ឃឹមថាដឹងមយខសញ្ញាហើយចាប់បានអោយសោះ។
បើតាមមន្ត្រីនគរបាលមួយរូបនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាតាមពិតសមត្ថកិច្ចបានស្គាល់និងដឹងមុខសញ្ញាឈ្មួញទាំងនោះច្បាស់ណាស់តែគេមិនចង់ចាប់មនុស្សដាក់គុកទេគឺយកតែឡាននិងឈើរឹបអូសជាសម្បត្តិរដ្ឋគឺគ្រប់គ្រាន់ហើយ។មិនយូរនោះទេព្រៃឈើក្នុងដែនជំរកសត្វព្រៃច្បាស់ជារលាយហិនហោចជាក់ជាមិនខានឡើយដោតសារតែភាពខ្វះមនសិការរបស់កហរុមមន្ត្រីឧទ្យានុរ័កនៃដែនជំរកសត្វព្រៃភ្នំឱរ៉ាល់នេះតែម្តង។
ពលរដ្ឋសំណូមពរដក់លោកវុីសំណាងដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្តសូមចាត់វិធានការចំពោះមន្ត្រីឧទ្យានុរ័ក្សទាំងនោះផងបើបណ្តែតបណ្តោយតទៅទៀតព្រៃឈើដែលជាជំរកសត្វនេះមិនអាចសេសសល់សំរាប់សត្វព្រៃស្នាក់នៅដើម្បីបន្តពូចបានទៀតឡើយ៕សេនាស័ក្តិ












