ឃាត់ខ្លួនជនជាតិវៀតណាម១៧នាក់ក្នុង ចំណោម៦៣នាក់ស្នាក់នៅកម្ពុជាមិនស្របច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិវៀតណាម៦៣នាក់ ក្នុងនោះមានស្រី២០ ត្រូវបាននគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនយកទៅសាកសួរនិងត្រួតពិនិត្យរកឯកសារស្នាក់នៅ និងឯកសារផ្សេងៗទៀត នា វេលាម៉ោង៦ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចស្ថិតតាមផ្លូវជាតិ លេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយរកឃើញមាន១៧នាក់ស្នាក់នៅកម្ពុជាមិន ស្របច្បាប់ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ ដឹកនាំកម្លាំងដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ចុះទៅចំណុចខាងលើបានពិនិត្យសំណុំបែបបទស្នាក់នៅរកឃើញមាន ជនបរទេសចំនួន៦៣នាក់ ស្រី២០នាក់ ក្នុងនោះមានប្រកាសទទួលស្គាល់ ក្រសួង មហាផ្ទៃចំនួន ៤៦នាក់ ស្រីចំនួន ២០នាក់ ជាជនជាតិវៀតណាម។ ដោយឡែកមានជនជាតិវៀតណាមចំនួន១៧នាក់(ប្រុស)ផ្សេងទៀត គ្មានឯកសារត្រឹមត្រូវទេគឺពួក គេបានលួចឆ្លងដែនស្នាក់នៅ និងប្រកប របរដោយខុសច្បាប់គ្មានលិខិត ឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវនោះឡើយ។

ដោយហេតុនេះហើយទើបសមត្ថកិច្ច សម្រេចនាំជនជាតិវៀតណាមទាំង១៧នាក់នេះទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្តទៀត ៕  ប្រាថ្នា

...

a1 a2 a3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print