ខេត្តសៀមរាប ៖ សមត្ថកិច្ចឃាត់ខ្លួនបានក្រុមញៀនថ្នាំចំនួន១២នាក់ បញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីសួរនាំការ កិច្ចសហប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿនញៀននេះធ្វើឡើងរយៈពេល២ថ្ងៃ គឺ ចាប់ពីថ្ងៃទី២១-២២ ខែឧសភាឆ្នាំ២០១៧ស្ថិតនៅ ចំនុច ស្រុកប្រាសាទបាគង និង ក្នុងក្រុង/ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចជំនាញខេត្តបានប្រាប់ថា ជនសង្ស័យដែលកម្លាំងការិយាល័យជំនាញធ្វើការឃាត់ខ្លួនបានចំនួន១២នាក់ ទី១/ឈ្មោះ វ៉ាន់ សុប៊ុន ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរគ្មានទីលំនៅ ភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ចាត់ចែង) ទី២/ឈ្មោះ ឡាយ លេន ភេទប្រុស អាយុ២៣ឆ្នាំមុខរបរគ្មាន ទីលំនៅភូមិភ្នំដី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទី៣/ ឈ្មោះ ឃឿម ធ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរគ្មានទីលំនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប (ចាត់ចែង) ទី៤/ ឈ្មោះ ជឿន ដែន ភេទប្រុសអាយុ១៧៦ឆ្នាំ មុខរបរគ្មានទីលំនៅ ភូមិធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប (ចាត់ចែង) ទី៥/ឈ្មោះ សេន សោភ័ណ ភេទប្រុស អាយុ១៥ឆ្នាំមុខរបរគ្មាន ទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប (ចាត់ចែង ទី៦/ ឈ្មោះ អាច អន ភេទប្រុស អាយុ២៣ឆ្នាំមុខរបរគ្មានទីលំនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង ខេត្តសៀមរាប (ចាត់ចែង) ទី៧/ ឈ្មោះ លួន កេតុរា ភេទប្រុសអាយុ២០ឆ្នាំមុខរបរជាងភ្លើងទីលំនៅភូមិក្រវ៉ាន់សង្កាត់នគរធំ ក្រុង ខេត្តសៀមរាប (ចាត់ចែង) ទី៨/ ឈ្មោះ ហួត ស្រស់ ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅខេត្តបន្ទាយមានជ័យ(ចាត់ចែង) ទី៩ /ឈ្មោះ សម្បត្តិ វន្នី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងឈើ ទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប (ប្រើប្រាស់) ទី១០/ ឈ្មោះ អ៊ុំ ឡៃប៉ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប(ប្រើប្រាស់) ទី១១/ ឈ្មោះ សៅ សុសេរី ភេទប្រុស អាយុ២៤ឆ្នាំមុខរបរគ្មានទីលំនៅ ភូមិវត្តដំណាក់ សង្កាតសាលាកំរើក ក្រុង ខេត្តសៀមរាប ទី១២/ ឈ្មោះ រស់ ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ទីលំនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (ប្រើប្រាស់)ទាំង១២នាកមានសារធាតុញៀននៅក្នុងខ្លួន ។
ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនបានដកហូត: ទូរស័ព្ទដៃចំនួន១២គ្រឿង និង ម៉ូតូចំនួន០៧គ្រឿង និង ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំង១២នាក់ ក្នុងនោះ៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅ មជ្ឈមណ្ឌលអប់រំនិងបន្សាបគ្រឿងញៀន ដែលមានទីតាំងស្ថិតនៅផ្លូវទៅបារាយណ៍ទឹកថ្លា ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប។ ចំណែកជនសង្ស័យ ចំនួន៨នាក់ និង វត្ថុតាង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ប៊ុន រិទ្ធី












