ខេត្តកណ្តាល ៖ ផ្សារស្អាងខាងត្បូងដែលស្ថិតនៅទីរួមស្រុកស្អាងនៅមេមាយគ្មានអ្នកសាងសង់អោយជាក់លាក់ឃើញតែថៅកែនិងឈ្មួញឈ្លាតឱកាសបោកប្រាស់ក្រុមអាជីវករជាច្រើនលើកច្រើនសារហូតមកដល់បច្ចុប្បន្ននេះពួកគាត់រំពឹងថាថៅកែថ្មីដែលបានសិទ្ធវិនិយោគរហូតដល់ទៅ៣៧ឆ្នាំមកសាងសង់ផ្សារខាងលើនេះថ្មីតាមស្តង់ដាផ្សារធំៗដូចគេដែរតែបែរជាមករួសឆ្អឹងដែកនិងដំបូលចេញអត់ធ្វើចាំតែដើរប្រមូលលុយទុកអោយអាជីវករលក់ហាលខ្យល់ហាលភ្លៀងទៅវិញ។
ក្រុមអាជីវករអះអាងថាថៅកែផ្សារដែលបានសិទ្ធវិនិយោគរហូតដល់ទៅ៣៧ឆ្នាំនោះឈ្មោះប៉ោ សេង ដែលបានដាក់កម្លាំងប្រមូលលុយជាប្រចាំពីអាជីវករលក់តាមកញ្ចែង ល្អីមិនព្រមសាងសង់ផ្សារទុកអោយអាជីវករលក់ហាលខ្យល់ហាលភ្លៀងបែបនេះជាហេតុធ្វើអោយក្រុមអាជីវកររិះគន់កប់ៗមាត់ថាថៅកែផ្សារននេះធ្វើនំអត់ម្សៅទុកលុយសូកប៉ាន់តែអាជ្ញាធរទៅគឺអាចធ្វើស្រែលើតំណក់ទឹភ្នែកអាជីវករបានយ៉ាងស្រួលគ្មានថ្នាក់ណាអើពើរឺមានវិធានការទៅលើលោកប៉ោ សេងបានឡើយដោយសារតែគេ(ថៅកែផ្សារ)មានសិទ្ធិដើរប្រមូលលុយគ្រប់ផ្សារទូទាំងស្រុកស្អាងរហូតឈានដល់ស្រុកកោះធំទៀតផង។
គួរបញ្ជាក់ដែរថា លោក ប៉ោ សេង ប្រធានម៉ៅការភាស៊ីផ្សារស្អាងនេះ ធ្លាប់ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចេញដីកាបង្គាប់ឱ្យចូលខ្លួន ធ្វើការសាកសួរម្តងរួចមកហើយកាលពីថ្មីៗកន្លងទៅនេះពាក់ព័ន្ធទៅនិងការបន្តយកភាស៊ីពីក្រុមអាជីវករលក់តាមកញ្ច្រែង ល្អី ប្រឆាំងទៅនិងសារាចរណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលតែហាក់ដូចជាគ្មានប្រសិទ្ធិភាព។
បើតាមការអះអាងរបស់បងប្រុសឈ្មោះសុងប្រពន្ធឈ្មោះថូកូនឈ្មោះភក្រ័ជាអាជីវករលក់ដូរក្នុងផ្សាស្អាងខាងជើងបាននិយាទាំងអួលដើមករថាកាលថ្ងៃទី២០ ខែឧសភា គ្រាដែលលោកចៅហ្វាយខេត្តចុះត្រួតពិនិត្យផ្សារគាត់ខ្វាកចង់ជួបណាស់តែមានគេពង្វៀងចេញមិនអោយជួបសោះ។មូលហេតុគាត់ចង់ប្រាប់លោកចៅហ្វាយខេត្តអោយដឹងថាតូបលក់ដូររបស់គាត់ត្រូវបានលោកប៉ោសេងថៅកែម៉ៅការភាសុីនិងលោកគ្រូរ៉ាមន្រ្តីប្រឹក្សាស្រុកស្អាងមកពីបក្សប្រឆាំងនោះយកតូបគាត់លក់អោយគេបាត់ហើយអាស្រ័យហេតុនេះគាត់ស្នើរសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេសលោកអភិបាលខេត្តមេត្តាជួយផ្តល់នូវភាពយុតិ្តធម៍ជូនក្រុមគ្រួសាគាត់ផង ។
នៅគ្រាដែលលោកម៉ៅ ភិរុណ ចុះពិនិត្យសណ្តាប់ធ្នាប់ផ្សារស្អាងខាងជើងតាម ការស្នើសុំរបស់អាជីវករនោះដែរលោកក៏បានបញ្ជារដាច់ខាតឱ្យឈប់យកភាស៊ីពីក្រុមអាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើរ ល្អី ជាដាច់ខាត ព្រោះរាជរដ្ឋាភិបាលបានចេញសារាចរណ៍ហាមឃាត់យូរហើយ បើនៅតែបន្តល្មើសទៀតនោះ នឹងត្រូ វទទូលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង។ ក្រោយពីទទួលបាននូវបទបញ្ជារនេះ ប្រជាពលរដ្ឋនឹងក្រុមអាជីវករមានក្តីត្រេកអរជាខ្លាំង ព្រោះពួកគាត់បានជួបការលំបាក និងបារម្ភយូរឆ្នាំមកហើយ មានដូចជាការយកផ្លូវ ធ្វើជាកន្លែងលក់ដូរ និងខ្សែភ្លើងធ្លាក់ទាបរប៉ាត់រប៉ាយជាដើម។
ក្រុមអាជីវករក៏បានសំណូមពរជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មេត្តាជួយក្រុមអាជីវករផ្សារស្អាងក្នុងខេត្តកណ្តាលដែលថៅកែផ្សារឈ្មោះប៉ោ សេង ដាក់កម្លាំងទាលុយពីអាជីវករលក់ដូរតាមកញ្ចែង ល្អី មិនអនុវត្តន៍តាមសារាចរណ៍ណែនាំរបស់សម្តេចឡើយជាក់ស្តែងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ឯឧត្តមម៉ៅ ភិរុណ បានចុះផ្ទាល់ខណ:នោះអាជីវករបានជំរាបប្រាប់ថាថៅកែផ្សារខាងលើនៅតែដាក់កម្លាំងទាលុយពីអាជីវករលក់ដូរតាមកញ្ចែង ល្អី ដដែលដោយសារតែគេ(ប៉ោ សេង)បានសិទ្ធិវិនិយោគផ្សារនេះរហូតដល់៣៧ឆ្នាំឯណុះតែផ្សារស្អាងខាងត្បូងថៅកែផ្សារមិនពព្រមធ្វើទេទុកអោយក្រុមអាជីវករលក់ហាលថ្ងៃនិងហាលភ្លៀងរហូតមកដល់សព្វថ្ងៃ ដូច្នេះហើយសូមសម្តេចមេត្តាជួយក្រុមអាជីវករផង ៕













