ឈិនសុធារី ព្រមានស្រីកំណាន់ សុវណ្ណ មករា

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយលេចចេញរឿងចម្រូងចម្រាសរហូត សុវណ្ណ មករា ប្រកាសដើរចេញពី ឈិន សុធារី មកគេសង្កេតឃើញលេចចេញការរិះគន់ខ្លាំងៗទៅលើសុវណ្ណ មករាដែលសុខចិត្តចោលភរិយា និងកូនតូចៗទៅតាមស្រីកំណាន់។ ចុងក្រោយនេះ ឈិន សុធារី បានប្រកាសប្រមាណហែកហួររឿងអាស្រូវស្រីកំណាត់ ស្វាមី ប្រសិនបើមិនឈប់ឌឺដងផ្លែផ្កាដាក់នាង ។

ឈិនសុធារីបានបើកផ្លូវឲ្យស្វាមីដែលខ្លួនធ្លាប់ឱបនឹងដើមទ្រូងទៅឲ្យនារីផ្សេងក្តីក៏នាងនៅតែមិនអស់ចិត្តនឹងទង្វើដែលនារីដែលឆក់ប្តីនាងហើយនៅតែផ្គើននឹងផ្លែផ្កាដាក់ឲ្យនាងថែមទៀតនោះ។នាងលើកឡើងថាថាក្រៅពីនៅឈឺចិត្តស្អិតទ្រូងនឹងគេឆក់យកប្តីហើយគឺនៅទ្រាំឲ្យស្រីស្នេហ៍ថ្មីរបស់ប្តីមកឌឺដងលេបខាយផ្លែផ្កាឲ្យទៀតទើបនាងអត់ទ្រាំមិនបានជាមួយនឹងពាក្យព្រមានថានឹងហែកឲ្យមហាជនឃើញអំពីទង្វើរបស់តារាសម្តែងស្រីឌីលីណាហៅហូណានេះឲ្យខ្ទេចប្រាប់មហាជន ។

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក តារាស្រីរូបនេះបានលើកឡើងថានាងកំពុងមានទុក្ខធំហើយជួបរឿងមិនគួរជួបនិងរឿងរ៉ាវអយុត្តិធម៌សម្រាប់ជីវិតរបស់នាង។សុធារីបញ្ជាក់ថាអតីតស្វាមីនាងមិនទាន់ដឹងអំពីល្បិចកលមាយារបស់គូស្នេហ៍ថ្មីទេទើបធ្វើឲ្យតារាស្រីនេះថ្លើមធំហ៊ានផ្គើននិងសម្ញែងអួតប្រាប់គេដទៃនិងមើលងាយនាងជាប្រពន្ធវិញ។ នាងព្រមានបន្តទម្លាយរឿងរ៉ាវនៅពីក្រោយតារាសម្តែងស្រីឌីលីណាទៀតប្រសិនបើនាងនៅតែផ្គើននិងមិនព្រមបញ្ចប់ការរុកគួនជីវិតរស់នៅរបស់នាង។អ្វីដែលនាងចង់បានគឺភាពស្ងប់សុខ ហើយនាងក៏មិនព្រមនៅស្ងៀមដែរប្រសិនបើស្រីកំណាន់របស់ស្វាមីនាងនៅតែព្រហើនឌឺដងផ្លែផ្កាឲ្យនាង។

សុធារី លើកឡើងថា នាងអាចនឹងទប់លែងបាន ហើយនឹងទម្លាយរឿងរ៉ាវអាស្រូវមួយចំនួនរបស់តារាស្រីទើបល្បីឈ្មោះរូបនេះ នៅថ្ងៃណាមួយដែលនាងអស់ការអត់ទ្រាំនោះ។

គេចាំបានថា សុវណ្ណមករានិងឈិនសុធារីបានសម្រេចចិត្តចូលរោងការជាមួយគ្នាកាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០១៥ បន្ទាប់ពីស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំ។កន្លងមកថ្មីៗនេះចំណងស្នេហ៍ឈិនសុធារីនិងសុវណ្ណមករាបានលេចចេញទំនាក់ជាហូរហែរដូចជាករណីឈិនសុធារីបានតាមទាន់ស្វាមីនិងស្រីកំណាន់នៅផ្ទះសំណាក់ហើយផ្ទុះរឿងប្រតាយប្រតប់គ្នានិងបណ្ដាលឲ្យអ្នកនាងជាំសាច់និងមានរបួសស្ទើពេញខ្លួនប្រាណ។

ចុងក្រោយសុវណ្ណ មករាបានសម្រេចចិត្តចាកចេញពីផ្ទះទៅរស់នៅជាមួយនារីកំណាន់រហូតលេចចេញការរិះគន់ខ្លាំងៗពីមហាជន ៕ វឌ្ឍនា

...

9431e7477cd0551afa32673617152139 15871858_445398722250900_8281032374110494341_n 16997716_1898857737058019_846620076903646729_n 18217355_1402358969824507_403698178_n IMG_20170428_140805 k591 makara-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print