រថយន្តដឹកអេស្កាវ៉ាទ័រ បួងចង្កូតជ្រុល បត់ឆ្វេងមិនប្រយ័ត្ន បុករូបចម្លាក់គោនៅរង្វង់មូលបែកមាត់គោ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានករណីគ្រោះធ្នាក់ចរាចរណ៏មូុបានកើតឡើងបង្កឡើងដោយ រថយន្តដឹកអេស្កាវ៉ាទ័រ ១គ្រឿង បានបួងចង្កូត បត់ឆ្វេងមិនប្រយ័ត្ន បុករូបចម្លាក់គោ នៅរង្វង់មូល បណ្តាលឲ្យបែកមាត់គោខ្ទេច ខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ឧសភា ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា រថយន្តបើកបរ ប៉ះនឹងរូបគោនោះ  ពណ៌ស ពាក់ស្លាកលេខ ១៤៥៨ បើកបរដោយឈ្មោះ ឡុង សាមឿន អាយុ៥០ឆ្នាំ ភេទប្រុស មុខរបរបើកបរ មានទីលំនៅភូមិព្រុំ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។

ប្រភពដដែលបន្តទៀតថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុបើកបរ ពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចរង្វង់រូបគោ ក៏បើកឆ្លងថ្នល់ ជាប់ខឿនរង្វង់មូល ក្នុងគោលបំណងបត់ឆ្វេង ទៅទិសខាងលិច ក៏បន្តែមិនទាន់ផុត រង្វង់មូលផងបានបត់ ទំនងស្មានថាផុត ក៏បុកកៀរចំមាត់គោ បែកខូចខាតយ៉ាងដំណំតែម្តង ។

ក្រោយពីបង្កហេតុភ្លាម សមត្ថកិច្ចនគរបាលក៏បានឃាត់យក រថយន្តបង្ក ទៅអធិការដ្ឋាន នគបាលក្រុងស្វាយរៀង ដោះស្រាយតាមនីតិវិធី រហូតដល់ម៉ោង៣រសៀល ម្ចាស់រថយន្ត បានមកដោះស្រាយ ជួសជុលរូបគោឡើងវិញ សមត្ថ កិច្ចក៏បានប្រគល់ រថយន្តឲ្យម្ចាស់ ទៅប្រើប្រាស់វិញផងដែរ ៕

...

20170524_155349 20170524_155458 20170524_155613

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print