ខេត្តឧត្តរមានជ័យ ៖ រថយន្តយីឌុបមួយគ្រឿង ពណ៌ខ្មៅ ក្បាលខៀវ ពាក់ស្លាកលេខ កំពង់ចាម3A-0892 ខ្វះការប្រុងប្រយ័ត្នក្នុងល្បឿនលឿន បានជ្រុលទៅបុកបង្កាន់ដៃស្ពានក្រឡាប់ផ្ងារជើងធ្លាយចេញសិទ្ធតែផ្លែល្ពៅ បណ្ដាលឲ្យអ្នកបើកបរ និងកម្មកររងរបួសធ្ងន់ស្រាលចំនួន៧នាក់។ ករណីគ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោងជាង៣ទាបភ្លឺថ្ងៃ ទី២៥ ខែឧសភា ឆ្នាំ២០១៧ នេះ ត្រង់ចំណុចស្ពានកណ្តែក ស្ថិតក្នុងភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ។
នគរបាលចរចរាណ៍មូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះចរចរាណ៍នេះ បណ្តោលមកពីបើកបរល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន លុះមកដល់ផ្លូវកោងគល់ស្ពានខាងលើ បួងចង្កូតមិនទាន់ជ្រុលបុកបង្កាន់ដៃស្ពានក្រឡាប់ចាក់ផ្លែល្ពៅពេញផ្លូវ បណ្តោលឲ្យមានមនុស្សរងរបួសតែម្តង។ ក្រោយពេលកើតហេតុ នគរបាលជំនាញ បានចុះជួយអន្តរាគមន៍ និងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ។
គួររំលឹកថា ផ្លូវកោងគល់ស្ពាននេះមានករណីគ្រោះថ្នាក់ចរចរាណ៍ជាញក់ញាប់ហើយ សូមបងប្អូនអ្នកបើកបររថយន្តគ្រប់ប្រភេទ និងធ្វើដំណើរឆ្លងកាត់គួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា ៕
...