ពលរដ្ឋរាប់ពាន់នាក់ ធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកនៅបែលហ្សិច

ចែករំលែក៖

កាលពីថ្ងៃទី២៤ខែឧសភា ពលរដ្ឋ រាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅទីក្រុង ប្រ៊ុចសែល ប្រទេស ប៊ែលហ្ស៊ីច ប្រឆាំងនិងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីដូណាលត្រាំ។លោកត្រាំនឹងចូលរួមកិច្ចប្រជុំ ជាមួយអង្គការណាតូ កាលពីថ្ងៃទី២៥ខេឧសភា ក្នុងទីក្រុងប្រ៊ុចស៊ែល។

មានប្រសាសន៍នៅក្នុងជំនួបពិភាក្សាជាមួយ ប្រធានាធិបតីប៊ែលហ្សិច លោក Charles Michel ប្រធានាធិបតីត្រាំបានបញ្ចាក់ថា អាមេរិកនិងប៊ែលហ្សិច ចាំបាច់ត្រូវតែយកចិត្តទុកដាក់ទៅលើសកម្មភាពវាយប្រហារភេរវកម្ម។

ចំណែកនាយករដ្ឋមន្ត្រី Michel វិញក៏បានឯកភាពទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ជាមួយគ្នានោះ ក៏បានបញ្ចាក់ពីទំនាក់ទំនងយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ ។ តាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីប៊ែលហ្សិច  មេដឹកនាំទាំងពីរបាន ពិភាក្សា លើបញ្ហាសំខាន់ៗ ក្នុងនោះមាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសេរីភាពពាណិជ្ជកម្មផងដែរ។

ប៊ែលហ្សិច គឺជាប្រទេស ដំបូងនៅក្នុងតំបន់អឺរ៉ុបដែល លោកត្រាំត្រូវបំពេញទស្សនកិច្ច បន្ទាប់មកលោកនឹងទៅកាន់ប្រទេសអីតាលីចូលរួមកិច្ចប្រជុំ  G-7 ដែលត្រូវរៀបចំឡើងនៅទីក្រុង Sicily ។

នៅក្នុងពេលបំពេញទស្សនកិច្ចទៅកាន់អឺរ៉ប របស់ប្រធានាធិបតីអាមេរិកកើតឡើងចំពេលដែលក្រុមភេរវកម្មបានបើកការវាយប្រហារទៅលើប្រទេសអង់គ្លេស បណ្តាលឲ្យមនុស្ស ២២នាក់ស្លាប់ និងជិត៦០នាក់រងរបួស។

នៅក្នុងតំណើរទៅកាន់បែលហ្សិច និងអីតាលី ក្រុមសន្តិសុខបានបង្កើនការយ៉ាមល្បាត ទាំងយប់ទាំងថ្ងៃ ដោយខា្លចមានការវាយប្រហារកើតឡើង ក្នុងពេលលោកត្រាំទស្សនកិច្ច ៕

...

bieu_tinh_phan_doi_trump_o_brussels_anh_afp_hfek trump_gap_nha_vua_va_hoang_hau_bi_msyk

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print